កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ឯកឧត្តម វេង សាខុន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងស្រុកតំបែរ ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។
ឯកឧត្តមប្រធានក្រុមការងារ រំលឹកជូនអង្គប្រជុំដោយសង្ខេបអំពីជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលស្រុកតំបែរទទួលបានកាលពីឆ្នាំ២០១៧ អាណត្តិទី៤។ ដើម្បីរក្សាបាននូវភាពជោគជ័យនេះ ឯកឧត្តមបានក្រើនរំលឹក និងលើកយកមកបង្ហាញជូនសមាជិក សមាជិកាអំពីចំណុចខ្លាំង ត្រូវរក្សាទុក និងត្រូវប្រតិបត្តិឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ស្របតាមស្ថានការជាក់ស្តែង និងភាពចាំបាច់ដោយឡែកចំណុចខ្សោយវិញ ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅ ពិនិត្យ និងកែលម្អឲ្យបាន ល្អប្រសើរ។ ចំពោះផែនការសកម្មភាពដែលត្រូវអនុវត្តដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនាឆ្នាំ២០២២។
ឯកឧត្តមបានដកស្រង់ ពន្យល់ និងណែនាំចង្អុលបង្ហាញបន្ថែមនូវចំណុចសំខាន់ៗមួយចំនួនដែលដកស្រង់ចេញពីសេចក្តីសម្រេចស្តីពី ”ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២” ជូនដល់សមាជិក សមាជិកា បានយល់ជ្រួតជ្រាប ច្បាស់លាស់ និងស៊ីជម្រៅដើម្បីយកទៅអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ឈានទៅសម្រេចតាមផែនការដែលបានគ្រោងទុកសម្រាប់អាណត្តិទី៥។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់សមាជិកក្រុមការងារ និងជូនអាជ្ញាធរស្រុកយកទៅទុកប្រើប្រាស់សម្រាប់វិធានការការពារជំងឺឆ្លង កូវីដ-១៩ និងការធ្វើចត្តាឡីស័ក។
បន្ទាប់ពីបញ្ចប់កម្មវិធី ឯកឧត្តមប្រធានក្រុមការងារ បានចូលពិនិត្យវឌ្ឍនភាពនៃការសាងសងមន្ទីរពេទ្យបង្អែកស្រុកតំបែរ ដែលកំពុងពន្លឿនការសាងសង ដែលមានកម្ពស់បីជាន់ ហើយគ្រោងនឹងដាក់សម្ពាធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ។
តមកឯកឧត្តម បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់) នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីពិនិត្យការចិញ្ជឹមគោរបស់លោក ហួត លាង និងការរៀបរាប់ពីម្ចាស់កសិដ្ឋាននេះរួចមក ឯកឧត្តមរដ្ឋ វេង សាខុន បានបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យលោក ហួត លាង បន្តខិតខំលើការងារបច្ចេកទេសចិញ្ចឹម និងប្រសិទ្ធភាពសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើ ធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃកំណើនផលិតកម្មគោសាច់ និងកំណើនសេដ្ឋកិច្ចគ្រួសារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារសាច់ដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ដើម្បីជាការលើកទឹកចិត្ត និងផ្សព្វផ្សាយការបង្កាត់សប្បនិម្មិត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភធុងរក្សាទឹកមេជីវិត ថ្នាំការពារ និងព្យាបាលជំងឺមួយចំនួនទៀត៕