អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងមានចក្ខុវិស័យក្នុងការរៀបចំទិសជ្រុងទាំង៤ជុំវិញខេត្ត ឲ្យប្រែក្លាយជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ ដ៏មានសក្តានពល និងជាគម្របបៃតងប្រកបបរិស្ថានល្អ ដើម្បីលើកកម្ពស់ជីវភាពរស់នៅបងប្អូនតំបន់ទាំងនោះបានល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

      ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃ “ការអភិវឌ្ឍន៍បឹងរលួស” ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងភូមិសាស្ត្រ ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១នេះ។

        ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ឲ្យដឹងនៅក្នុងឱកាសដឹកនាំនូវកិច្ចប្រជុំផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍បឹងរលួសជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុក-ឃុំ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ទាល់តែម្តង ” ពីការអភិវឌ្ឍន៍បឹងរលួស ” គឺក្នុងគោលបំណងដើម្បីថែរក្សា ការពារបឹងនេះឱ្យស្ថិតស្ថេរជៀសវាងនូវការរំលោភបំពានមកលើដីរដ្ឋនិងដើម្បីបង្កើតជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញនៅទីនេះ ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្តនៅទីនេះ ផងដែរ ។

         ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បន្ថែមទៀតថា៖ដោយរដ្ឋបាលខេត្ត ជាអ្នកនាំមុខក្នុងការដឹកនាំនិងតម្រង់ទិសក្នុងការជួយរៀបចំការអភិវឌ្ឍន៍ នូវ ទីតាំងខាងលើនេះ ឲ្យស្របទៅតាមចក្ខុវិស័យនៃជ្រុងទាំងបួនជុំវិញក្រុងបាត់ដំបង របស់ខេត្ត ដែលកន្លងមកនៅជ្រុងទិសខាងត្បូងក្រុង គឺ៖ យើងមានប្រាង្គប្រាសាទបាណន់ និងតំបន់ជុំវិញនិងបានរៀបចំជាតំបន់កំសាន្តកែច្នៃ និងការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិដ៏ទាក់ទាញនិងពេញនិយមដូចជា៖ ឡូរី តំបន់បៃតង តំបន់កសិកម្ម និងការដាំដំណាំសិរីរាង្គជាដើម។ឯនៅជ្រុងទិសខាងជើងក្រុង យើងក៏មានប្រាង្គប្រាសាទឯកភ្នំនិងនៅតំបន់ជុំវិញគឺយើងមាន”បឹងរលួស”និង”បឹងតាគម”ដើម្បីកំពុងតែរៀបចំធ្វើការអភិវឌ្ឍន៍ឲ្យប្រែក្លាយទៅជាគម្របបៃតង ប្រកបដោយបរិស្ថានល្អ តាមរយៈការដាំដើមឈើ ការរៀបចំតំបន់កំសាន្ត  កន្លែងកីឡា  កន្លែងលក់ដូរ…។ ដែលទាំងនេះនិងចូលរួមចំណែកក្នុងការជួយលើកកម្ពស់នូវកំរិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើននូវប្រាក់ចំណូលរបស់ខ្លួន ពីការលក់ដូរចំណីអាហារ វត្ថុអនុស្សាវរីយ៍ និងការដាំដំណាំបន្លែផ្លែឈើ “សិរីរាង្គ” ជូនដល់ភ្ញៀវទេសចរណ៍ដែលបានមកលេងកំសាន្តនៅក្នុងតំបន់នេះ  ហើយបងប្អូនប្រជាពលរដ្ឋក៏ជាអ្នកទទួលបានអត្ថប្រយោជន៍និងផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ តាមរយៈសកម្មភាពដែលបានឆ្លុះបញ្ចាំងខាងលើនេះ ។

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំ

ណាងឯកឧត្តម ងួនរតនៈ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងដោយសង្កត់ធ្ងន់បញ្ជាក់ទៀតថា៖ក្រៅពីទិសខាងត្បូង និង ទិសខាងជើង ក្រុងបាត់ដំបង។រដ្ឋបាលខេត្តបាត់ដំបង រួមនិងមន្ទីរអង្គភាពជំនាញពក់ព័ន្ធនិងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបន្តពិនិត្យមើលទិសខាងលិចក្រុង គឺ៖ភ្នំសំពៅ និងតំបន់ជុំវិញទិសខាងកើតក្រុងគឺ៖ប្រាសាទបាសែត និងតំបន់ជុំវិញទាំងនោះ ដែលត្រូវតែរៀបចំឲ្យមានការអភិវឌ្ឍន៍ដើរទន្ទឹម ទៅនិងការអភិរក្ស ជាមួយនឹងតំបន់ជុំវិញ ដើម្បីធ្វើឲ្យមានការទាក់ទាញពីភ្ញៀវជាតិ-អន្តរជាតិ។ ហើយវាក៏ជាដែកឆក់ ស្រូបទាញមួយ ដោយធ្វើឲ្យភ្ញៀវទាំងនោះ បានមកស្នាក់នៅ បានមកដើរកំសាន្តក្នុងរយៈពេលច្រើនថ្ងៃក្នុងខេត្ត របស់យើង មិនឲ្យភ្ញៀវមានការធុញទ្រាន់ ហើយក៏ជាខេត្ត ដែលមានទីតាំងតំបន់ទេសចរណ៍ទស្សនាជាច្រើនកន្លែងនិងប្លែកៗ ជូនដល់ភ្ញៀវទៀតផង។

      កិច្ចប្រជុំផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណ ” វត្តឯករង្សី ហៅវត្តឯកភ្នំ “ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុកឯកភ្នំ លោកមេឃុំពាមឯក រួមនិងបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះជាច្រើនរូប។

       តាមរយៈ នៃ កិច្ចប្រជុំផ្សព្វផ្សាយនេះ ផងដែរ ឯកឧត្តម  សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ក៌បានសង្កត់ធ្ងន់ដោយបញ្ជាក់ថា៖រាល់គម្រោងអភិវឌ្ឍន៍នីមួយៗ តែងតែមានការប្រែប្រួលស្ថានភាពចាស់ឲ្យមកស្ថានភាពថ្មី ដែលផ្តលឲ្យបងប្អូនប្រជាពល

រដ្ឋយើង អាចចាប់យកឱកាសទាំងនេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន តាមរយៈការផ្តួចផ្តើមបង្កើតនូវមុខរបរថ្មីៗ ដើម្បីឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍និងពីការរក្សានូវតម្លៃសមរម្យ ទាំងសេវាប្រកបដោយអនាម័យល្អ រួមនិងការបម្រើប្រកបដោយភាពរួសរាយរាក់ទាក់ជាមួយភ្ញៀវ និងត្រូវថែរក្សាគុណតម្លៃ នៃបរិស្ថានឲ្យបានល្អប្រសើរ ក្នុងការធានានូវនិរន្តរភាពមុខរបររបស់ខ្លួន ឲ្យបានយូរអង្វែង៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner