អភិបាលរងខេត្តកំពង់ឆ្នាំង អំពាវនាវដល់ កម្មករ កម្មការិនី បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំអោយការរីករាលដាលក្នុងសហគមន៍

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានជួបជាមួយ កម្មករ កម្មការនី និងអ្នកបើករថយន្តដឹកកម្មករនៅស្រុកបរិបូណ៌ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តអំពីវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុក កម្មករ កម្មការី និងអ្នកបើកបរកម្មករជាច្រើនចូលរួមផងដែរ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់កម្មករ កម្មការីនីនិងអ្នកបើកបរកម្មករទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ជំងឺកូវីដ-១៩ គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះយើងត្រូវតែគិតពីសុខភាពរបស់ខ្លួន ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេច គឺ៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន ៕ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner