មន្ត្រីជំនាញ និងអាជ្ញាធរត្រូវកាត់ដីចេញពីបញ្ជីសារពើភណ្ឌជូនពលរដ្ឋ និងមន្ត្រីរាជការឲ្យឆាប់រហ័ស

ខេត្តកំពត នៅសល់៦អង្គភាពទៀត ដែលបានដាក់ពាក្យសុំកាត់ជីចេញ ពីបញ្ជីសារពើភណ្ឌរបស់រដ្ឋដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ និងមន្ត្រីរាជការ ដែលបានកាន់កាប់រស់នៅអាស្រ័យផលជាយូរឆ្នាំមកហើយនៅលើដីរបស់រដ្ឋនោះ។ ហើយឯកឧត្តមអភិបាលបានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យពិនិត្យវាយតម្លៃឲ្យច្បាស់លាស់ ដើម្បីដោះស្រាយបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះឲ្យបានឆាប់រហ័ស។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំរៀបចំឯកសារការងារកាត់ដីជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានរស់នៅលើដីរដ្ឋយូរឆ្នាំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកឡើងថា ការងារកាត់ដីចេញ ពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ដើម្បីផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលបានរស់នៅកាន់កាប់អាស្រ័យផលយូរឆ្នាំមកហើយនោះ មានលក្ខណៈស្មុគស្មាញ និងបានអូសបន្លាយមកជាច្រើនឆ្នាំ តាំងពីអាណត្តិអភិបាលខេត្តមុនៗមកម្ល៉េះ ។

ហើយប្រមុខរាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំ និងលក្ខខណ្ឌច្បាស់លាស់ណាស់ ដើម្បីជំរុញដល់អាជ្ញាធរអនុវត្តការងារកាត់ដីចេញពីបញ្ជីសារពើភណ្ឌជូនដល់ពលរដ្ឋ និងមន្ត្រីរាជការ ដែលខ្វះខាត់ និងបានរស់នៅអាស្រ័យផលលើដីរដ្ឋជាក់ស្តែងយូរឆ្នាំ (រយៈពេល១០ គិតត្រឹមឆ្នាំ២០១៥)។ ដូច្នេះដើម្បីឲ្យការងារនេះសម្រេចបានឆាប់រហ័ស ឯកឧត្តមអភិបាលខេត្តស្នើដល់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នា ពិនិត្យពិភាក្សា វាយតម្លៃលើទីតាំងដីនីមួយៗជាក់ស្ដែង ដើម្បីបានជាមូលដ្ឋាន ក្នុងការរៀបចំឯកសារឲ្យត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ដាក់ពាក្យស្នើសុំកាន់កាប់ ឲ្យស្របតាមនីតិវិធីច្បាប់ រក្សាបាននូវតម្លាភាព បញ្ចៀសបាននូវការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរដ្ឋផងដែរ។

តាមរបាយការណ៍ មានអង្គភាពចំនួន៦បានដាក់ពាក្យសុំកាត់ដីចេញពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការសរុប ៣០៦គ្រួសារ ក្នុងនោះមានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត មានចំនួន១១ទីតាំង ស្មើនឹង១៥៥គ្រួសារ ។ ២.សង្កាត់ក្រាំងអំពិល ក្រុងកំពត ចំនួន៣កន្លែង ស្មើនឹង៣២គ្រួសារ។ ៣. រោងចក្រជីហ្វូស្វាត ស្រុកបន្ទាយមាស ១ទីតាំង ស្មើ៩០គ្រួសារ, ៤.វិទ្យាល័យ ហ៊ុនសែនឈូក ១កន្លែងស្មើ ២០គ្រួសារ, ៥-អតីតដី និងអគារការិយាល័យពាណិជ្ជកម្ម ស្រុកកំពង់ត្រាច ១កន្លែង ស្នើ ០៨គ្រួសារ និងទី៦-សាលាខេត្តថ្មី អតីតផ្ទះមុខងារខេត្ត ក្នុងក្រុងកំពត ១កន្លែង ស្នើ០១ គ្រួសារ៕Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner