នៅខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ បន្ថែមទៀត
សេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ដែលជាករណីទី២៦ ទី២៧ និងទី២៨ សម្រាប់ខេត្តរតនគិរី ។ អ្នកទាំងបីមានអត្តសញ្ញាណដូចខាងក្រោម៖
១.ឈ្មោះ វឿន វុទ្ធី ភេទប្រុស ជនជាតិខ្មែរ អាយុ២៥ឆ្នាំ មុខរបរជំនួយការអ្នកបើកបររថយន្ដ ទីលំនៅអចិន្រ្ដៃយ៍ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
២.ឈ្មោះ សៀវ គីមឡុង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មុខរបរអ្នកបើករថយន្ដ ទីលំនៅអចិន្រ្ដៃយ៍ ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
៣.ឈ្មោះ នៃ សៅសោភ័ណ្ឌ ភេទប្រុស ជនជាតិខ្មែរ អាយុ៥៦ឆ្នាំ មុខរបរអ្នកបើករថយន្ដដឹកទំនិញ ទីលំនៅអចិន្រ្ដៃយ៍ភូមិកោះចាស់ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឈ្មោះ វឿន វុទ្ធី និងឈ្មោះ សៀវ គីមឡុង គឺជាអ្នកបើកបរ និងព្រូឡានជាមួយគ្នា ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅត្រួតពិនិត្យបឋមស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង។
ដោយឡែកឈ្មោះ នៃ សៅសោភ័ណ្ឌ ជាអ្នកបើកបររថយន្ដក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ដែលប្រចាំការនៅចំណុចគោលដៅត្រួតពិនិត្យបឋមអូររវាក់ ព្រំប្រទល់ខេត្តរតនគិរី-ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នអ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យត្រពាំងក្រហម ៕ ដោយ គតិ យុត្ត