របកគំហើញថ្មី! អ្នកវិទ្យាសាស្រ្តអូស្រ្តាលីទើបរកឃើញបំណែកឆ្អឹងសត្វដាយណូស័រប្រភេទថ្មីធំជាងគេបំផុតនៅលើពិភពលោក (មានវីដេអូ)

អូស្ត្រាលី៖ បំណែកឆ្អឹងសត្វដាយណូស័រប្រភេទថ្មីមួយ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងប្រទេសអូស្ត្រាលី ដែលវាជាប្រភេទមួយដែលធំជាងគេបំផុតនៅលើពិភពលោកក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ។

បើតាមអ្នកជំនាញខាងផ្នែកសារមន្ទីរ និងស្រាវជ្រាវសត្វនៅសារមន្ទីរឃ្វីនលែន លោក Scott Hocknull របកគំហើញនេះ គ្រាន់តែជាព័ត៌មានជំនួយប៉ុណ្ណោះ ខណៈដែលក្រុមអ្នកជំនាញផ្នែកសត្វពីបុរាណ បានដាក់ឈ្មោះប្រភេទនេះថា “Otitan Coorensis” ។ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា ដាយណូស័រប្រភេទនេះ មានកម្ពស់៥ទៅ៦.៥ ម៉ែត្រ និងមានប្រវែង២៥ទៅ៣០ម៉ែត្រ ជាប្រវែងដូចទៅនឹងទីលានបាល់បោះ និងមានកម្ពស់ដូចអាគារកម្ពស់ពីរជាន់ដែរ ធ្វើឱ្យវាក្លាយជាប្រភេទសត្វដាយណូស័រថ្មីធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី និងស្ថិតក្នុងលំដាប់កំពូលទាំង៥ នៅលើពិភពលោក ។

យោងតាមឯកសារស្រាវជ្រាវបង្ហាញថា ដាយណូស័រស៊ីរុក្ខជាតិនេះ បានរស់នៅក្នុងសម័យ Cretaceous ចន្លោះពី៩២លានទៅ៩៦លានឆ្នាំមុន នៅពេលដែលប្រទេសអូស្ត្រាលីជាប់នឹងតំបន់ Antartica ៕ ប្រភព៖ Ajazeera

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner