ក្រុមឆេក ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ ក្រុមម្ចាស់ផ្ទះ ស្កុតលែន ២ទល់០

ក្រុមសាធារណរដ្ឋឆេក បានយកឈ្នះម្ចាស់ផ្ទះស្កុតលែន ២ទល់០ ឡើងទៅឈរលេខ១ នៅពូល D ខណៈក្រុមអង់គ្លេស លេខ២ មាន៣ពិន្ទុដូចគ្នា នៃព្រឹត្តការណ៍ប្រកួតបាល់ទាត់ UERO 2020 ។


២គ្រាប់របស់ក្រុមឆេក រកបានដោយកីឡាករ Patrik Schick ខ្សែប្រយុទ្ធចំណូលថ្មី របស់ក្រុម Bayer Leverkusen នៅនាទីទី៤២ និង៥២ ។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ក្រុមស្កុតលែន ជួបក្រុមខ្លាំងអង់គ្លេស ឯក្រុមឆេក ជួប ក្រុមក្រូអាត ប្រកួតទី២ នៃពូល D ។ ខណៈ២ប្រកួតទៀត ក្រុមប៉ូឡូញ ប៉ះ ស្លូវ៉ាគី នៅម៉ោង២៣:០០ , ក្រុមអេស្ប៉ាញ ប៉ះ ស៊ុយអ៊ែត ម៉ោង ០២:០០ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner