បុគ្គលិកធ្វើការនៅ ហាង KOI សាខាទួលគោកមានកូវីដ១៩ (Video Inside)

អ្នកដែលដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាង KOI  សាខាទួលគោក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ហាងKOI  សាខាទួលគោក មានទីតាំងស្ថិតនៅផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់២ នៃខណ្ឌ ទួលគោក។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា អ្នកឆ្លង កូវីដ-១៩ គឺជាបុគ្កលិកនៅសាខាទួលគោកនោះ ដែលបានធ្វើការរវាងពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ មិថុនា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner