ធនាគារអេស៊ីលីដា សាខាវិមានឯករាជ្យ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ធនាគារអេស៊ីលីដា សាខាវិមានឯករាជ្យ ត្រូវប្រញាប់ ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ ធនាគារអេស៊ីលីដា សាខាវិមានឯករាជ្យ មានទីតាំងស្ថិតនៅផ្ទះលេខ ១២៩, ផ្លូវព្រះនរោត្តម, សង្កាត់បឹងកេងកង១ នៃខណ្ឌបឹងកេងកង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានឆ្លងកូវីដ-១៩ គឺ ជាបុគ្កលិកនៅសាខាវិមានឯករាជ្យ ដែលបានធ្វើការចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ មិថុនា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner