ហាង Star Mart នៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ Star Mart នៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច  សាខាបឹងត្រ បែក ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ Star Mart នៃស្ថានីយ៍ប្រេងឥន្ធន:កាល់តិច  សាខាបឹង ត្របែក មានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក នៃខណ្ឌចំការមន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្កលិកគិតលុយនៅ ហាងStar Mart នៃស្ថានីយ៍ប្រេងឥន្ធន:កាល់តិចនោះ និងបានធ្វើការរវាងពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩  បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner