កម្ពុជាមានសិក្ខាយោធា៧រូបទៀតទើបបញ្ចប់សាលា Russian Academy of Missile and Artillery Science

កម្ពុជាមានសិក្ខាកាមយោធាថ្មីចំនួន៧នាក់ទៀតហើយ ដែលបានបញ្ចប់ការសិក្សាកម្រិតថ្នាក់បច្ចេកទេស Specialist ពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំនិងកាំជ្រួចមីស៊ីលរបស់សហព័ន្ធរុស្ស៊ី។ ប្រទេសរុស្ស៊ី ត្រូវគេចាត់ទុកជា ប្រទេស ដែលមានទំនើបនីយកម្មផ្នែកយោធានិងអាវុធបច្ចេកវិទ្យាខ្ពស់លំដាប់ធំទី២លើសកលលោកនិងជាប្រទេសដែលមានឃ្លាំងស្តុកអាវុធនុយក្លេអ៊ែ័រដ៏ធំបំផុតថែមទៀតក្នុងពិភពលោកនោះ។

សមាគមនិស្សិតខ្មែរប្រចាំ សហព័ន្ធរុស្ស៊ី បានសរសេរបញ្ជាក់ក្នុងសប្តាហ៍នេះថា សិក្ខាកាមយោធាកម្ពុជាទាំង៧រូបដែលបានបញ្ចប់ការសិក្សាកម្រិតថ្នាក់ បច្ចេកទេស Specialist ពីវិទ្យាស្ថានវិស្វកម្មកាំភ្លើងធំនិងកាំជ្រួចមីស៊ីលរបស់សហព័ន្ធរុស្ស៊ីនោះ រួមមានលោក ហែម នរៈសត្យា, លោក ផុន ណារិទ្ធ, លោក កែវ ផល្លី, លោក អ៊ឹង មេងលី, លោក ឱ សុវណ្ណបញ្ញា, លោក មាស សុជាត្ថា, និងលោក ងឿន ប៊ុនថេន។ សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយ ស្ថាប័នអប់រំរុស្ស៊ី គឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅប្រទេសកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner