អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី បានក្លាយជារដ្ឋលេខាធិការ (Video Inside)

អតីតអ្នកតំណាងរាស្ត្រម្នាក់នៃគណបក្សប្រឆាំង ដែលធ្លាប់រត់ចោលស្រុកដោយសារសម្តីពាក់ព័ន្ធ បរិហាកេរ្តិ៍លើ សម្តេចតេជោហ៊ុនសែន ត្រូវបានព្រះរាជក្រឹត្យត្រាស់បង្គាប់ជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា, ព្រឹទ្ធសភានិងអធិការកិច្ច។

លោកស្រី ថាក់ ឡានី ដែលត្រូវតុលាការដាក់ទោសជាប់គុកមួយឆ្នាំ៦ខែនិងពិន័យប្រាក់ សងជម្ងឺចិត្ត៨លានរៀលកាលពីចុងឆ្នាំ២០១៦នោះ មិនត្រឹមតែបានការទទួលលើកលែងទោសតាមព្រះរាជក្រឹត្យ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទទួលការតែងតាំងក្នុងមុខងារក្នុងជួររាជរដ្ឋាភិបាលថែមទៀតបន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសស៊ុយអែត។

ការលើកលែងទោសនិងថែមទាំងផ្តល់តួនាទីខ្ពស់ដល់អតីតមន្ត្រីគណបក្សប្រឆាំងនេះ ត្រូវគេនិយាយថាគឺជានយោបាយមិនចងគំនុំរបស់ប្រមុខដឹកនាំនយោបាយឈ្នះឈ្នះ ដែលធ្លាប់បានជួយប្រទេសពន្លត់ភ្លើងសង្គ្រាមស៊ីវិល, ការផ្សះផ្សារជាតិពិតប្រាកដ និងការដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍន៍ថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner