បុរសសម្លាប់ភរិយា ដោយការកាប់ដៃជើង ច្រកចូលវ៉ាលីស ត្រូវបានចាប់ខ្លួន (Video Inside)

បុរសម្នាក់ដែលសម្លាប់ភរិយាដោយការកាប់ដៃជើងច្រកក្នុងវ៉ាលីសនិងបានដឹកយកទៅបោះចោលក្នុងទន្លេមួយ កន្លែងក្នុងខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជួនទៅតុលាការនៅថ្ងៃនេះ។ សាកសព ស្ត្រីអាយុ៥៤ឆ្នាំ ឈ្មោះគង់ វុទ្ធី ដែលត្រូវគេកាប់ចិញ្ច្រាំជាកង់ៗដាក់ក្នុងវ៉ាលីស ត្រូវគេប្រទះឃើញបោះចោលនៅក្នុងទន្លេ ក្រោយ វិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ នៃស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១១មិថុនា។

នៅក្បែរកន្លែងរកឃើញសាកសព ច្រកក្នុងវ៉ាលីសនោះ គេបានប្រទះឃើញរថយន្តមួយគ្រឿងដែលបុរសជាប្តីអាយុ៥៩ឆ្នាំឈ្មោះស៊ាន ហួរ បានទុក ចោលមុនពេលបានគេចខ្លួនមកកាន់ខេត្តបាត់ដំបង។ សមត្ថកិច្ចក្រោយការប្រទះឃើញសាកសពក្នុងវ៉ាលីស ក៏បានបើកការស៊ើបអង្កេត និងរកឃើញថាឃាតកម្មនេះ បានធ្វើនៅក្នុងរាជធានីភ្នំពេញ គឺនៅក្នុងភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី នៃខណ្ឌសែនសុខ ក្នុងលំនៅដ្ឋានដែលជាផ្ទះរបស់បុរសប្តីប្រពន្ធទាំង២ដែលរកស៊ីលក់ដូរជាមួយ គ្នា។ នៅថ្ងៃទី១២មិថុនា សមត្ថកិច្ចបានរកឃើញបុរសឃាតករជាប្តីនៅក្នុងផ្ទះសំណាក់មួយក្នុងខេត្តបាត់ដំបង។

បុរសជាឃាតករនោះ បានលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយនៃផ្ទះសំណាក់នីឡា នៃភូមិជីប៉ាង ឃុំផ្លូវមាស ក្នុង ស្រុករតនមណ្ឌល។ បុរសជាឃាតករបានសារភាពថា មូលហេតុ សម្លាប់ប្រពន្ធ គឺដោយសារតែភរិយារបស់គាត់ មានគម្រោងដេញបងប្អូនរបស់គាត់មិនឲ្យស្នាក់នៅក្នុងផ្ទះជាមួយ ដែលជាហេតុធ្វើឲ្យគាត់ខឹង យកកៅអីឈើ វាយសម្លាប់ប្រពន្ធ និងបន្ទាប់មកយកកាំបិតកាត់ដៃជើងប្រពន្ធ ច្រកចូលវ៉ាលីស រួចដាក់ចូលក្នុងរថយន្ត ដឹក យកទៅបោះចោល នៅឯស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យជាឃាតករនោះត្រូវបានចាប់ខ្លួនមកភ្នំពេញ និងត្រូវបានបញ្ជូនមកតុលាការថ្ងៃនេះដើម្បីធ្វើការដាក់ទោសតាមច្បាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner