ក្រុមជម្រើសជាតិប្រណាំងកង់កម្ពុជាហ្វឹកហាត់បច្ចេកទេសនៅបារាំង (Video Inside)

ក្រុមជម្រើសជាតិប្រណាំងកង់កម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយ ដើម្បីបន្តការហ្វឹកហាត់បង្កើន បច្ចេកទេសបន្ថែម។ ក្រុមជម្រើសជាតិកីឡាទោចក្រយានចំនួន៣នាក់គឺ កីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករសាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី បានចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី១២មិថុនា ឆ្នាំ២០២១ ដើម្បីការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសនៅប្រទេសបារាំងរយៈពេល៣ខែ។ នេះជាឱកាសជា លើកដំបូង ដែលក្រុមជម្រើសជាតិកង់កម្ពុជាបានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុប ដោយសារតែការ ជួយជ្រោមជ្រែង និងទទួលបានការឧបត្ថម្ភទាំងស្រុងពីប្រធានសមាគមកីឡាប្រណាំងកង់កម្ពុ ជា លោកស្រី ប៉ែន ស្រីមុំ ដែលមានទីស្នាក់ការនៅប្រទេសបារាំង។

យោងតាមការគ្រោងទុក សហព័ន្ធខ្មែរកីឡាទោចក្រយាន គ្រោងនឹងបញ្ជូនកីឡាការិនី១ក្រុមទៀត ដើម្បីចេញ ទៅហ្វឹកហាត់នៅក្រៅប្រទេសផងដែរ។ ការចេញទៅហ្វឹកហាត់នៅបរទេសរបស់ក្រុមកីឡាករជម្រើសជាតិ ប្រណាំងកង់កម្ពុជានាពេលនេះ គឺដើម្បីត្រៀមចូលរយមប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាមួយចំនួនដូចជាស៊ីហ្គេម នៅប្រទេសវៀតណាម និងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner