អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៧លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨២ម៉ឺននាក់ និងជាសះស្បើយ១៦១លាន២០ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៧លាន២ម៉ឺន៧ពាន់៦៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨២ម៉ឺន៧ពាន់៦៤៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦១លាន២០ម៉ឺន៨ពាន់៤១០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៣៣ម៉ឺន៥ពាន់២៣៩នាក់ ស្លាប់ចំនួន៦១ម៉ឺន៥ពាន់២៣២នាក់ និងជាសះស្បើយចំនួន២៨លាន៤៣ម៉ឺន៦ពាន់៩៨១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៥៧ម៉ឺន៣៥នាក់ ស្លាប់៣៧ម៉ឺន៧ពាន់៦១នាក់ និងជាសះស្បើយ២៨លាន២៧ម៉ឺន២ពាន់៧៨០នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៤៥ម៉ឺន៤ពាន់៨៦១នាក់ ស្លាប់ចំនួន៤៨ម៉ឺន៨ពាន់៤០៤នាក់ និងជាសះស្បើយ១៥លាន៨៥ម៉ឺន៤ពាន់២៦៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner