លោកយាយ ឯម ធាយ ព្រឹទ្ធាចារ្យ របាំ ព្រះរាជទ្រព្យ និង ជា មរតក មនុស្សរស់ចុងក្រោយនៃ សិល្បះនេះ បានទទួលមរណៈភាពហើយ កាលពីអាធ្រាតកន្លងកន្លងទៅ

អត្ថបទដោយ៖
Kien Sereyvuth

សិល្បៈការនី ណម ណារ៉េន បានអះអាងថា ” លោកយាយខ្ញុំបានទៅកាន់សុខគតិភពនៅវេលាម៉ោង ១២.២០ នាទីយប់ ថ្ងៃឣង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥” ។

ដោយឡែកចៅទួតលោកយាយ ណម ណារីម បានអះអាងថា “សំរានអោយលក់ស្រួលណាម៉ាក់ទួតណា ម៉ាកទួតលែងហត់ហើយ” ។
លោកយាយបានបាត់បង់ជីវិតនៅក្នុងជន្មាយុ ប្រមាណជា ៨៩ ឆ្នាំ ដោយរោគាពាធ បន្ទាប់ពីបានតស៊ូនឹងជំងឺជរានេះ អស់រយៈពេលជាច្រើនឆ្នាំប្រកបដោយភាពអំណត់ ពុពារ និង ខិតខំ អភិរក្សរបាំ ព្រះរាជទ្រព្យ សម្រាប់កូនចៅជំនាន់ក្រោយ ជាបន្តបន្ទាប់ ។
លោកយាយត្រូវបានគេដឹងថា គឺជាអតីត នាដការីនិងជា គ្រូបង្រៀនរបាំ មួយ រូប នៅ ក្នុង វាំង ដូចជា ម្តាយ របស់ លោកយាយ ដែរ ហើយ តាំង ពី ប្រសូត្រ មក រហូត ដល់ ពេញវ័យមាន គ្រួសារ លោក យាយ នៅ តែ ក្នុង វាំង តែប៉ុណ្ណោះ។ រហូត មក ដល់ របប លន់ នល់ លោក យាយ នៅ តែ ត្រូវ បាន គេ អនុញ្ញាតឲ្យរស់ នៅ ក្នុងវាំង និង បន្ត បង្ហាត់ របាំដដែល។ ក៏ប៉ុន្តែនៅខែ មេសា ឆ្នាំ ១៩៧៥ ជីវិត របស់ លោកយាយ បាន ផ្លាស់ ប្តូរ ទាំងស្រុង។
នៅក្នុងរបបប៉ុលពត លោកយាយ ជាមួយ នឹង កូន ប្រុសស្រី ត្រូវបានបង្ខំឲ្យ ចាកចេញ ពី ភ្នំពេញទៅ រស់ នៅ ខេត្ត កណ្តាល មួយ រយៈ មុន ពេល បន្ត ទៅ ខេត្ត បាត់ដំបង ហើយនៅទៅនោះ លោកយាយ បានរួចជីវិត ដោយសារតែរបាំនេះ ដែលលោកយាយរាំពេលដែលសម្រាកពីការងារពលកម្មដែលអង្គការបានដាក់ជូនតាមផែនការរួចរាល់។
បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម លោកយាយ ឯម ធាយ បានធ្វើដំណើរត្រឡប់មកភ្នំពេញ ហើយបានបន្តអាជីពជាគ្រូបង្រៀនរបាំព្រះរាជទ្រព្យបានជួយ ឲ្យ របាំនេះ រស់រាន មានជីវិត ឡើងវិញ ជាមួយ នឹង សិល្បករ ៧ រូបទៀត ដែលបានរួចជីវិតពីរបបខ្មែរក្រហម ។
ប្រភព: រស្មីកម្ពុជា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner