ការធ្វើតេស្តនៅសហរដ្ឋអាមេរិកបង្ហាញថា វ៉ាក់សាំង Novavax មានប្រសិទ្ធភាពរហូតដល់៩០ភាគរយប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី

អាមេរិក៖ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​ Novavax ​នៅ​ថ្ងៃច​ន្ទនេះ បានប្រកាសពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គ្លីនិក​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​​នៅសហរដ្ឋ​អាមេរិក ដោយ​បាន​រកឃើញ​ថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធិភាពរហូតដល់៩០ភាគរយ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី ។

ការ​ធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន២ម៉ឺន៩ពាន់៩៦០​នាក់ វ៉ាក់សាំង​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​​ទូ​ទៅ​​គឺ​៩០.៤​ភាគរយ ដែល​ស្មើ​នឹង​វ៉ាក់សាំង​ Pfizer និង​ Moderna ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​​​​វ៉ាក់សាំង​១​ដូស​ Johnson & Johnson ។ វ៉ាក់សាំង Novavax បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​១០០ភាគរយ​​ការពារ​​មិនអោយ​ឈឺ​ធ្ងន់ ។ បើតាមការក្រុមហ៊ុន Novavax នោះ តាមរយៈការសិក្សាលើអ្នកស្ម័គ្រចិត្តជិត៣ពាន់នាក់នៅក្នុងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ក្រុមហ៊ុនខ្លួននឹងបញ្ជូនឯកសារដើម្បីស្នើសុំការប្រើប្រាស់ក្នុងករណីបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅត្រីមាសទី៣ឆ្នាំ២០២១នេះ ។

យ៉ាងណាមិញ បើតាមនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន លោក Stanley Erck បាន​ទទួល​ស្គាល់​ថា វ៉ាក់សាំង​ Novavax ប្រហែល​ជា​អាច​ទទួល​បាន​ការ​​អនុញ្ញាត​ប្រើ​ដំបូង​នៅ​កន្លែង​ផ្សេង ។ ក្រុម​​ហ៊ុន​ក៏​បាន​ដាក់​ពាក្យ​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់​នៅ​ ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូង​ផងដែរ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner