អាជ្ញាធរខេត្តកោះកុងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១៦១នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៦១នាក់ ដែលបានឆ្លងនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បញ្ជាក់ថា គិតត្រឹមម៉ោង៥និង៣០នាទីថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ការឆ្លងយ៉ាងរហ័សក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ផ្តើមចេញពី បុរសឈ្មោះ ង៉ែត តន ជាបុគ្គលិកបម្រើការងារនៅកំពង់ផែស្ងួតនាងកុក ដែលជាប់ពាក់ព័ន្ធនឹងតៃកុងរថយន្តដឹកជញ្ជូនឥវ៉ាន់មកពីប្រទេសថៃ និងអ្នករថយន្តតាក់ស៊ីដែលចរាចរណ៍ឯកសារមកពីរាជធានីភ្នំពេញ និងបុរសឈ្មោះ ម៉ិល ម៉ុត ទៅអាហារដ្ឋាន ចែ ឆយ ហួសវិទ្យាល័យចាំយាម។ អ្នកជំងឺកូវីដ-១៩ទាំង១៦១នាក់ ត្រូវបានដឹកជញ្ជូន ទៅកាន់សាលាវិទ្យាល័យ ហ៊ុន សែន ចាំយាម ដើម្បីធ្វើចត្តាឡីស័ក ចំពោះអ្នកមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធ។ យោងតាមអាជ្ញាធរខេត្តកោះកុងនៅថ្ងៃទី១៤មិថុនា ក៏មានអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន១៨នាក់ផងដែរ។ បច្ចុប្បន្នខេត្តកោះកុងមានអ្នកឆ្លងជំងឺកូវីដសរុបជាង២០០នាក់ ហើយបើគិតចាប់ពីថ្ងៃទី២២ឧសភាមក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner