លោក បូរីស ចនសុន ពន្យារពេលអនុវត្តវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅអង់គ្លេស ខណៈដែលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌានៅតែកើនឡើង

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសនៅល្ងាចថ្ងៃចន្ទម្សិលមិញថា ចក្រភពអង់គ្លេសនឹងមិនបន្ធូរបន្ថយវិធានការរឹតត្បិតទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ។

ការសម្រេចចិត្តខាងលើនេះមានន័យថា ការរក្សាគម្លាតសង្គម និង ការកំណត់ចំនួនមនុស្សប្រមូលផ្តុំគ្នា ព្រមទាំងការធ្វើការងារពីផ្ទះ នឹងបន្តរហូតយ៉ាងហោចណាស់ជិតឆ្លងខែផ្សេងទៀត ។ គិតមកទល់ពេលនេះ វីរុសបំប្លែងខ្លួនថ្មីមានឈ្មោះថា Delta ដែលត្រូវបានគេរកឃើញដំបូងនៅឥណ្ឌា បានបង្ខំអោយរដ្ឋាភិបាលអង់គ្លេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបើកប្រទេសឡើងវិញ ដោយខ្លាចមានគ្រោះថ្នាក់ដល់កម្មវិធីចាក់វ៉ាក់សាំង ។

គួរកត់សម្គាល់ ក្រសួងសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta ដែលមកទល់ពេលនេះ បានរ៉ាប់រងករណីឆ្លងថ្មីៗរហូតដល់៩០ភាគរយនៅក្នុចក្រភពអង់គ្លេស ។ ទន្ទឹមគ្នា អ្នកជំនាញមួយចំនួនបាននិយាយថា អង់គ្លេសបានចាប់ផ្តើមរួចទៅហើយ ចំពោះរលកទី៣នៃការឆ្លងវីរុសកូវីដ១៩ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner