ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារប្រឆាំងជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ លើកទី៣

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ លើកទី៣ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ក្រុមការងារSOMTCកម្ពុជាចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហេង បញ្ញាវឌ្ឍន៍ ប្រធានការិយាល័យ កិច្ចការបរទេសនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរនារសៀលថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ២០២១ ។

គួរជម្រាបថា កិច្ចប្រជុំលើកទី៣នេះដឹកនាំដោយSOMTCថៃ ក្នុងគោលបំណងពង្រឹងនូវទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ និងបន្តរួមគ្នាពិភាក្សាលើស្ថានភាពបច្ចុប្បន្ននៃការងារជួញដូរសត្វព្រៃ ការស្រាវជ្រាវបទល្មើសជួញដូរ និងការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការសម្រាប់បច្ចុប្បន្ន និងអនាគត។ កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ប្រទេសអាស៊ានក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍លើកិច្ចការស្រាវជ្រាវនានាដែលទទួលបានជោគជ័យ និងជាឱកាសដ៏សំខាន់មួយក្នុងការចែករំលែកព័ត៌មានពាក់ព័ន្ធ និងស្នើសុំការគាំទ្របន្ថែមទៅលើការស្រាវជ្រាវជាក់លាក់ណាមួយ ក៏ដូចជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី។ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner