ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ ស្ថិតក្នុងសង្កាត់សិត្បូ ទទួលអំណោយពី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ដោយមើលឃើញពីការលំបាក់ របស់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត់ ដោយរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ និង ឯកឧត្តម កឹម បូរី ប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ ព្រមទាំងអជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រក្រី ចំនួន ១០0គ្រួសារ ស្ថិតនៅក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានធ្វើការពន្យល់ណែនាំ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ឱ្យបានគ្រប់ពេលវេលា ដោយត្រូវខិតខំបន្តអនុវត្តវិធានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អប្រសើ សំដៅការពារអាយុជីវិតខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនកុំឱ្យឆ្លងជំងឺនេះ ចូលក្នុងសហគមន៍។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតមូលដ្ឋានខ្លួន ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន។ ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ឯកឧត្ដម បានបញ្ជាក់ថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន បានជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបានដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែទោះជាយ៉ានេះក្តីក៏អាជ្ញាធរ និងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រក្រី ក្នុងសង្កាត់សិត្បូ ចំនួន ១០០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ១ដប មី ១កេស និងថវិកា ២ម៉ឺនរៀល៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner