ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣១នាក់ និងជាសះស្បើយ៩៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី១៤មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន៣១នាក់។ អ្នកឆ្លងទាំងនោះ រួមមាន១៧នាក់ជាកម្មករ កម្មការិនីនៅរោងចក្រ នានា, ៦នាក់មកពីប្រទេសថៃ, ក្រុងស្វាយរៀង២នាក់, ក្រុងបាវិតម្នាក់, ស្រុករមាសហែកម្នាក់, ស្រុកចន្ទ្រាម្នាក់, ស្រុកស្វាយទាម្នាក់, ស្រុកស្វាយជ្រំម្នាក់ និងទៅពីរាជធានីភ្នំពេញម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់ទូរសព្ទ័លេខ ០៩៧ ៥០៣ ៤៥៦៧ ឬ០៤៤ ៧១២ ៥២២។ ខេត្តស្វាយរៀងគិតមកទល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់២៨៩នាក់, ព្យបាលជាសះស្បើយចំនួន៨៧១នាក់, កំពុងសម្រាកព្យាបាលចំនួន៤១០នាក់ និងមានអ្នកស្លាប់ចំនួន៧នាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner