ខេត្តកំពង់ធំរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣២នាក់ និងជាសះស្បើយម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

អាជ្ញាធរខេត្តកំពង់ធំ បានជូនដំណឹងថា គេបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣២នាក់នៅថ្ងៃទី១៤មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣២នាក់នោះ មាននៅស្រុកស្ទោង៦នាក់, ស្រុកសន្ទុកម្នាក់, ស្រុកបារាយណ៍៣នាក់, ស្រុកតាំងគោក៣នាក់, ក្រុងស្ទឹងសែន៣នាក់, ស្រុកកំពង់ស្វាយម្នាក់ និងស្រុកសណ្ដាន់១៥នាក់។ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងប្រញាប់ទំនាក់ទំនងទៅអាជ្ញារមូលដ្ឋាន ដើម្បីទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ខេត្តកំពង់ធំនៅថ្ងៃ១៤មិថុនាក៏បានអនុញ្ញាតឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ត្រឡប់ទៅផ្ទះវិញផងដែរ។ គិតមកដល់ថ្ងៃទី១៤មិថុនាឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៥០នាក់ ស្លាប់ចំនួន២នាក់ និងនៅសល់២០២នាក់កំពុងសម្រាកព្យាបាល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner