នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ)

  ភ្នំពេញ  ៖  ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ) ត្រូវបានកម្លាំងសមត្ថកិច្ច  នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ  ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ  បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនបានរួមមាន  ៖ទី០១ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០២ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ 

  ចំណែកវត្ថុតាងចាប់យករួមមាន  ៖ ១/ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២, ២/សោរខ្សៀលេខ៨ចំនួន០២, ៣/បណ្ណសម្គាល់យានយន្តចំនួន០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន០១សន្លឹក) ៤/ផ្លាកលេខម៉ូតូចំនួន០៣ (លេខភ្នំពេញ1HT-0027ចំនួន០១, លេខភ្នំពេញ1GD-2078 ចំនួន០១, លេខភ្នំពេញ1IO-1256 ចំនួន០១) ៥/វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន០១គ្រឿង, ៦/ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 ចំនួន០១គ្រឿង ៧/សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន ។

   នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ  បានឲ្យដឹងទៀតថា  ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី កម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូលក្រុមហ៊ុនក្រឡុងស៊ីម៉ង់ត៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ ទី០២ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នានៅលើផ្លូវ៥០ម៉ែត្រ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនមាន ១/ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២, ២/សោរខ្សៀលេខ៨ចំនួន០២ នៅក្រោមកែបម៉ូតូម៉ាកខាងលើរបស់ជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។ 

  បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏បានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត ១/បណ្ណសម្គាល់យានយន្តចំនួន០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន០១សន្លឹក, ឈ្មោះ វី សីលា ចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន០១សន្លឹក) ២/ផ្លាកលេខម៉ូតូចំនួន០៣ (លេខភ្នំពេញ1HT-0027ចំនួន០១, លេខភ្នំពេញ1GD-2078ចំនួន០១, លេខភ្នំពេញ1IO-1256 ចំនួន០១) ៣/វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន០១គ្រឿង ៤/សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner