ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុម័តអោយក្រុមហ៊ុន៣ធ្វើការវិនិយោគ ដែលមានទុនវិនិយោគចំនួន១៤លាន៩សែនដុល្លារ (មានវីដេអូ)

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣បន្ថែមទៀតដែលមានទុននិយោគចំនួន១៤លាន៩សែនដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអោយធ្វើការបណ្តាក់ទុនវិនិយោគ ដោយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន៣ពាន់២២៥កន្លែង ។ ក្រុមហ៊ុនទាំង៣នោះរួមមាន៖

១- J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៥៣កន្លែង ។ ២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤លាន៣សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៧៤៨កន្លែង ។ ៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨លាន២សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង។

គួរកត់សម្គាល់ គិតចាប់ពីដើមខែមិថុនាដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុនវិនិយោគ មានចំនួន៧ក្រុមហ៊ុនជាមួយទឹកប្រាក់វិនិយោគសរុប១១១លានដុល្លារ និងអាចជួយបង្កើតការងារជូនប្រជាពលរដ្ឋបាន៥ពាន់២៤៣កន្លែង ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner