កូវីដ​១​៩​៖​ ​ឡាវ​ប្រកាស​ពី​ឆ្លង​ថ្មីៗ​ជាច្រើន​ករណី​ ​នៅ​ខេត្ត​ក្រុង​ចំនួន​៤​

ប្រទេស​ឡាវ​ ​នា​ថ្ងៃ​ទី​១​៥​ ​មិថុនា​ ​២​០​២​១​នេះ​បាន​បញ្ជាក់​បន្ថែម​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​១​៤​នាក់​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ ​និង​ខេត្ត​ចំនួន​ ​៤​ ​ក្នុងចំណោម​ទីក្រុង​ ​និង​ខេត្ត​ទាំង​ ​១​៨​ ​នៅ​ទូទាំង​ប្រទេស​។​

​ប្រភព​ថា​ ​ករណី​ឆ្លង​ថ្មី​ទាំងនោះ​ ​មាន​ ​៧​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហគមន៍​ ​និង​ករណី​នៅសល់​ត្រូវ​បាន​រក​ឃើញ​នៅកន្លែង​ធ្វើ​ច​ត្តាឡី​ស័ក​។

​គួរ​បញ្ជាក់​ថា​ ​ឡាវ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​២​០​១​០​នាក់​ ​ស្លាប់​មនុស្ស​៣​នាក់​ ​ប៉ុន្តែ​ការ​ជាសះស្បើយ​មាន​ ​១​ ៨​៨​០​នាក់​ ​ហើយ​ដែរ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner