អ្នកដេញថ្លៃម្នាក់ហ៊ានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីទិញសំបុត្រធ្វើដំណើរទៅកាន់លំហរអាកាសជាមួយលោក Jeff Bezos នាខែក្រោយ (មានវីដេអូ)

អន្តរជាតិ៖ អ្នកដេញថ្លៃម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះបានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីបានឈ្នះសំបុត្រធ្វើដំណើរទៅកាន់លំហអាកាស ជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងការហោះហើរលើយានរបស់ក្រុមហ៊ុនរបស់លោក Blue Origin នាខែក្រោយនេះ ។

ថវិកាដែលទទួលបាន នឹងត្រូវបរិច្ចាគដល់មូលនិធិ Blue Origin ជាក្លឹបមួយដែលបង្កើតឡើងសម្រាប់លើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កុមារ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ឈ្មោះអ្នកដេញថ្លៃដែលឈ្នះនឹងត្រូវបានចេញផ្សាយក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ។ បើតាមការគ្រោងទុកនោះ រ៉ុក្កែត និងយានអវកាស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Blue Origin នឹងត្រូវបាញ់បង្ហោះឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ ។ យាននេះមានកៅអីចំនួន ៦ ដែលមួយក្នុងចំណោមនោះត្រូវបានដាក់ដេញថ្លៃ ។

គួរកត់សម្គាល់ អ្នកដំណើរទាំងអស់នឹងអាចទទួលបានបទពិសោធន៍ នៃភាពគ្មានទម្ងន់ប្រហែល៣នាទី មុនពេលត្រឡប់មកផែនដីវិញ ។ ក្រុមហ៊ុននិយាយថា វានឹងចំណាយពេលប្រហែល១១នាទីពីការបង្ហោះឡើងរហូតដល់ការចុះចត ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner