ព្រឹត្តិការណ៍ប្រចាំថ្ងៃទី១៥-មិថុនា-២០២១

វគ្គទី១ ព្រឹត្តិការណ៍ជាតិ

SB1  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…

SB2  សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូននាយករដ្ឋមន្ដ្រីឡាវ ក្នុងឱកាស ខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតប្រទេសទាំងពីរ ៕ …ឃ្លីប…

BH    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…

V1    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលម៉ាសចំនួន ១៥ម៉ឺនម៉ាស់ របស់ក្រុមហ៊ុន YUEFENG GROUP តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត៕…ឃ្លីប…

V2    កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត៕…ឃ្លីប…

SB3  អាជីវករប្រមាណ៧០ភាគរយ នៅតាមផ្សាររដ្ឋទាំង២៥បានចូលលក់ដូរឡើងវិញ ខណៈអាជីវករ លក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ១០០ភាគរយ នៅថ្ងៃទី១៥មិថុនានេះ ៕ …ឃ្លីប…

BH5  ស្នងការនគរបាល ខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងវិធានការ ចូលរួមបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩ ៕…ឃ្លីប…

BH4  សត្វផ្សោតមួយក្បាល មានទម្ងន់ជិត ២០០គីឡូក្រាម បានអណ្តែតទឹក នៅកណ្តាលដងទន្លេមេគង្គ សង្ស័យស្លាប់ ដោយសារការប្រើឧបករណ៍ នេសាទល្មើសច្បាប់ នៅខេត្តស្ទឹងត្រែង ៕ …ឃ្លីប…

…..សូមជូនបទយកការណ៍……

R13  ពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតំបន់ដែនជម្រកសត្វព្រៃកែវសី មានការអរគុណ ដល់គម្រោងរ៉េតបូក តាមរយៈកិច្ចសហការ រវាងអង្គការជាដៃគូ និងក្រសួងពាក់ព័ន្ធ ដែលបានជួយជីវភាពពួកគាត់ បានធូរធារងាយស្រួល ។ ពីកម្មវិធី សូមជូនបទយកការណ៍ ស្តីពី សមិទ្ធិផល នៃសហគមនួជនជាតិភាគតិច ក្នុងតំន់ងគម្រោងរេដបូកកែវសីមា ៕…ឃ្លីប…(8:06)

វគ្គទី២ ព័ត៌មានសេដ្ឋកិច្ចជាតិ

១-     ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC អនុម័តអោយក្រុមហ៊ុន៣ធ្វើការវិនិយោគ ដែលមានទុនចំនួន ១៤លាន៩សែនដុល្លារ ៕

២-    គិតត្រឹមចុងសប្តាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៧ម៉ឺននាក់ ៕

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     លោក ចូ បៃដិន និងលោក តាយយីព អឺដូហ្គាន់ បើកកិច្ចប្រជុំទល់មុខគ្នាលើកដំបូងនៅខាងក្រៅកិច្ចប្រជុំកំពូលណាតូ ៕

២-    បេសកម្មចិនប្រចាំសហភាពអឺរ៉ុបបញ្ចេញប្រតិកម្មខ្លាំងៗ ក្រោយមេដឹកនាំអង្គការ NATO ចេញសេចក្តីថ្លែងការណ៍វាយប្រហារលើប្រទេសខ្លួន ៕

៣-    លោក បូរីស ចនសុន ពន្យារពេលអនុវត្តវិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅអង់គ្លេស ខណៈដែលករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌានៅតែកើនឡើង ៕

៤-     អ្នកដេញថ្លៃម្នាក់ហ៊ានចំណាយប្រាក់រហូតដល់២៨លានដុល្លារ ដើម្បីទិញសំបុត្រធ្វើដំណើរទៅកាន់លំហរអាកាសជាមួយលោក Jeff Bezos ៕

វគ្គទី៤ ព័ត៌មានកីឡា

១-     ឯកឧត្តមបណ្ឌិត ថោង ខុន វាយតម្លៃខ្ពស់ចំពោះគណៈកម្មការអ្នកស្ម័គ្រចិត្ត ៕

២-    សហព័ន្ធការ៉ាតេកម្ពុជាទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ នាឆ្នាំ២០២២ ៕

៣-    កីឡាករភ្នំពេញក្រោនម្នាក់ទៀតវិជ្ជមានជំងឺកូវីដ-១៩ ៕

៤-     ខ្លាំងប៉ះខ្លាំង ពូលF ជាពូលចុងក្រោយ នៅ UERO 2020 ៕

៥-     អេស្ប៉ាញ ចែកគ្នាម្នាក់១ពិន្ទុជាមួយស៊ុយអែតនៅ Euro 2020 ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner