អំណោយរបស់ក្រុមហ៊ុន ជីប ម៉ុងត្រូវបានប្រគល់ជូនដល់រដ្ឋបាលក្រុងស្រុកភ្លាមៗ ដើម្បីយកទៅជូនពលរដ្ឋប្រើប្រាស់

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីបានទទួលអំណោយមនុស្សធម៌មាន ស្បៀងអាហារ និងសម្ភារៈបង្ការទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីម៉ងកំពពភ្លាម រដ្ឋបាលខេត្ត បានយកអំណោយនោះទៅប្រគល់ជូនដល់រដ្ឋបាលក្រុងស្រុកទាំង៨ភ្លាម ដើម្បីយកទៅ ជូនពលរដ្ឋប្រើប្រាស់ ខណៈដែលចំនួនអ្នកឆ្លងកូវីដ១៩កើនឡើង។

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តមជាវ តាយអភិបាលកំពត បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនជីប ម៉ុង អ៊ីនស៊ី ស៊ីម៉ងកំពត មានថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត, អង្ករ ២០តោន , ម៉ាស់១២កេស ស្មើ៣ម៉ឺនសន្លឹក និងទឹកអាកុលចំនួន១០កាន ស្មើ៣០០លីត្រ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ក្នុងគ្រាដែលជំងឺកូវីដ១៩ កំពុងរីករាលដាលច្រើននៅស្រុកកំពង់ត្រាច ។
ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃរបស់ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ដែលកន្លងមកតែងតែ ជួយឧបត្ថម្ភគាំទ្រទាំងថវិកា ស្បៀងអាហារនិងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌ និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ក្នុងស្ថានភាពកូវីដ១៩។

អំណោយ មួយក្រុងស្រុកទទួលបានអង្ក២តោន (លើកលែងកំពង់ត្រាច៦តោន) ពិលចំនួន៥គ្រឿង ទឹកអាកុលចំនួន១កានស្មើ ចំណែករដ្ឋបាលឃុំ សង្កាត់ចំនួន ៩៣ ក្នុងមួយឃុំសង្កាត់ ទទួលបានម៉ាសចំនួន១០ប្រអប់ អំពូលភ្លើងសូឡាចំនួន៣គ្រឿង និងពិលចំនួន០១គ្រឿង ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner