រដ្ឋមន្ត្រីការពារជាតិអាស៊ានជាប់រវល់កិច្ចប្រជុំរយៈពេល២ថ្ងៃ (Video Inside)

រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០ រវាងពីថ្ងៃទី១៥និង១៦មិថុនានេះ នឹងជាប់រវល់ជាបន្តបន្ទាប់ក្នុងកម្មវិធីប្រជុំ ថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥, កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី ៨ និងកិច្ចប្រជុំ ក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ គឺជាកិច្ចប្រជុំចូល រួមដោយរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង១០ដែលជារដ្ឋសមាជិកក្នុងគោលបំណងលើកកម្ពស់ការទុកចិត្តរវាង គ្នាទៅវិញទៅមករវាងប្រទេសអាស៊ានទាំង១០ ដោយឆ្នាំនេះប្រទេសប្រុយណេគឺជាម្ចាស់ផ្ទះ, ចំណែកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក គឺជាវេទិកា របស់អាស៊ានជាមួយនឹងប្រទេសដៃគូសន្ទនា៨ប្រទេសរួមមាន អូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, នូវ៉ែលហ្សេឡង់, កូរេខាងត្បូង, រុស្ស៊ីនិងសហរដ្ឋអាមេរិក។

សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបស់អាស៊ាន ទាំងឡាយនោះ តាមប្រព័ន្ធវីដេអូ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner