ខេត្តសៀមរាប ឆ្លងថ្មី៣៥នាក់ (Video Inside)

ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ ថ្មី ចំនួន៣៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាម រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកមកពីប្រទេសថៃចំនួន១៧នាក់ និង១៨នាក់ទៀត ជាករណី ឆ្លងក្នុងសហគមន៍ ដែលក្នុងនោះរួមមាន នៅស្រុកសូទ្រនិគមចំនួន៣នាក់, ស្រុកជីក្រែង១០នាក់, ក្រុងសៀមរាប ចំនួន៣នាក់, ស្រុកប្រាសាទបាគងម្នាក់, និងមកពីខេត្តកំពង់ធំម្នាក់។ 

ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤៩៤នាក់, ព្យាបាលជាសះស្បើយចំនួន១១៧នាក់ និងមានមនុស្សស្លាប់៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner