ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងថ្មី៤៥នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យបានរកឃើញឆ្លងកូវីដ១៩ចំនួន ៤៥ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនច្រើនជាងម្សិលម៉ិញចំនួនម្នាក់ ។ កាលពីម្សិលម៉ិញខេត្តបន្ទាយមានជ័យបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកកឆ្លងថ្មីទាំងនោះ មានករណីឆ្លងសហគមន៍ចំនួន២២នាក់, និងឆ្លងលើកម្មករ ខ្មែរមកពីប្រទេសថៃចំនួន១៣នាក់។ ពលរដ្ឋដែលទើបនឹងរកឃើញឆ្លងថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងក្រុងស្រុកចំនួន ៨ រួមមានក្រុងប៉ោយប៉ែត, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយ ចេក, ស្រុកម៉ាឡៃ, ស្រុកសិរីសោភ័ណ, ស្រុកមង្គលបុរី, ស្រុកពួក និងក៏មានឆ្លងលើពលរដ្ឋចំណូលថ្មីមក ពីខេត្តបាត់ដំបងផងដែរ ។

ខេត្តបន្ទាយមានជ័យគិតចាប់តាំងពីដើមខែមិថុនានោះមក មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៥៣៥ នាក់ និងមាន អ្នកជាសះស្បើយចំនួន ១ពាន់ ១៨៤ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner