ខេត្តកំពង់ធំ ឆ្លងថ្មី១៩នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងខ្ពស់ជាងពីម្សិលម៉ិញច្រើនរហូតដល់១៣នាក់ ។ ខេត្តកំពង់ធំ កាលពីម្សិលម៉ិញបានរក ឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៩នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីទាំង ៣២នាក់ នៅថ្ងៃនេះ សុទ្ធតែជា ករណីឆ្លងនៅក្នុងសហគមនទាំងអស់ ។ អ្នកជំងឺកូវីដ១៩ថ្មី ទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងស្រុក សណ្តាន់ចំនួន ១៥នាក់, ស្រុកស្ទោង ៦នាក់, ស្រុកបារាយណ៍ ៣នាក់,  ស្រុកតាំងគោក ៣នាក់,  ក្រុងស្ទឹងសែន ៣នាក់,  ស្រុកសន្ទុកម្នាក់ និងស្រុកកំពង់ស្វាយចំនួន ម្នាក់ ។ 

ខេត្តកំពង់ធំគិតត្រឹមថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩ចំនួន ៤៥៤ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៥០នាក់ អ្នកកំពុងទទួលការព្យាបាលចំនួន ២០២នាក់ និងមានអ្នក ស្លាប់ចំនួន ២នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner