អប្សរាព្រឹកនេះ ១៦ មិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BH3   ក្រសួងធនធានទឹក ជូនដំណឹងថា កម្ពុជានឹងទទួលរង នូវបាតុភូត រន្ទះ និងខ្យល់កន្រ្តាក់ ៕ …ឃ្លីប…

SB1   សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…

SB2   សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូននាយករដ្ឋមន្ដ្រីឡាវ ក្នុងឱកាស ខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនង ការទូតប្រទេសទាំងពីរ ៕ …ឃ្លីប…

BH2   សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ និងកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…

V3      ការចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យប្រទេសចិនសាងសង់មូលដ្ឋានទ័ពជើងទឹក គឺជារបៀបដែលអាមេរិកផ្ញើសារដល់ប្រទេសដទៃទៀត ដើម្បីបង្ការពួកគេពី ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។ វាគឺជាយុទ្ធវិធីមួយផ្អែកលើសតិអារម្មណ៍នៃសង្គ្រាមត្រជាក់ ដែលលើកឡើងថា “មិត្តរបស់សត្រូវរបស់ខ្ញុំ គឺជាសត្រូវរបស់ខ្ញុំ”។ សូមស្តាប់ទស្សនៈ លោកបណ្ឌិត អ៊ុន ឃាង សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois 🇺🇸 នងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៕…ឃ្លីប…

V5      ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូត៕…អានផ្ទាល់

D6     ឯកអគ្គរដ្ឋទូតបារាំង បង្ហាញការពេញចិត្ត ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណែទម្រង់ច្បាប់នានារបស់កម្ពុជា ៕…អានផ្ទាល់

V2      កម្ពុជា-សិង្ហបុរី បេ្តជ្ញាបន្តរួមគ្នាពង្រីកវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែប្រសើរបន្តទៀត៕…ឃ្លីប…

D6     ឯកអគ្គរដ្ឋទូតបារាំង បង្ហាញការពេញចិត្ត ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណែទម្រង់ច្បាប់នានារបស់កម្ពុជា ៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

V1      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលម៉ាសចំនួន ១៥ម៉ឺនម៉ាស់ របស់ក្រុមហ៊ុន YUEFENG GROUP តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត៕…ឃ្លីប…

SB3   អាជីវករ ប្រមាណ៧០ភាគរយ នៅតាមផ្សាររដ្ឋ ទាំង២៥ បានចូលលក់ដូរឡើងវិញ ខណៈអាជីវករ លក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ ១០០ភាគរយ នៅថ្ងៃទី១៥មិថុនានេះ ៕ …ឃ្លីប…

D5     លោកជំទាវ ឱ វណ្ណឌីន អះអាងថា ល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ លឿនជាងការរំពឹងទុក អាចបញ្ចប់នៅត្រីមាសទី១ឆ្នាំក្រោយ ៕…អានផ្ទាល់

V6      លោកមេឃុំតាអុងស្រុកចំការលើផ្ទុកមេរោគកូវីដ19ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត៕…អានផ្ទាល់

ខេត្តព្រះវិហារ

D3     ខេត្តព្រះវិហារ រកឃើញ៥នាក់ទៀតវិជ្ជមានកូវីដ១៩ ដែលពាក់ព័ន្ធនៅក្នុងពិធីភ្ជាប់ពាក្យ ៕…អានផ្ទាល់

ខេត្តបន្ទាយមានជ័យ

D4     ខេត្តបន្ទាយមានជ័យ ស្លាប់កើនដល់១៧នាក់ អ្នកជម្ងឺកូវីដ១៩  ៕…អានផ្ទាល់

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ធំ

D2     រដ្ឋមន្ត្រីក្រសួងកសិកម្ម  បានសាទរ និងលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋាន បន្តខិតខំសហការជាមួយក្រុមហ៊ុនលើការងារចប្ចេកទេសចិញ្ចឹម ដើម្បីពង្រីកផលិតកម្មជ្រូកសាច់ ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយចំនួននាំចូល ៕  …អ្នកនាងរ័ត្ន ចរិយា …ឃ្លីប…

ខេត្តបាត់ដំបង

D1     អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តធ្វើការអភិវឌ្ឍន៍កែលម្អច្រាំងស្ទឹងសង្កែ ឲ្យប្រែក្លាយ ជាតំបន់ទេសចរណ៍ក្នុងទីប្រជុំជនខេត្តរបស់ខ្លួន និងដើម្បីប្រកួតប្រជែងប្រលងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១៕…អានផ្ទាល់

ខេត្តកំពត

BH5   អំណោយរបស់ក្រុមហ៊ុន ជីប ម៉ុង ត្រូវបានប្រគល់ជូន ដល់រដ្ឋបាលក្រុងស្រុក ក្នុងខេត្តកំពត ភ្លាមៗ ដើម្បីយកទៅចែកជូនពលរដ្ឋប្រើប្រាស់ ៕ …អានផ្ទាល់…

ខេត្តកែប

BH6   ខេត្តកែប ខេត្តកំពត ខេត្តតាកែវ ខេត្តកោះកុង និងខេត្តព្រះសីហនុ បានទទួលថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ …អានផ្ទាល់…

ខេត្តស្វាយរៀង

BH7   សាខាកាកបាទក្រហម ខេត្តស្វាយរៀង រៀបចំពិធីប្រគល់-ទទួល មូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

BH4   កម្ពុជាទទួលបានចំណូល ប្រមាណជិត ៥០០ លានដុល្លារ ពីការប្រើប្រាស់វិស័យ ឌីជីថល និងអាចមានការកើនទ្បើង ជាបន្តបន្ទាប់ ៕ …ឃ្លីប…

——–សូមជូន បទយកការណ៍

R59    MC: ខណ:ដែលបច្ចុប្បន្ននេះរោងភាពយន្តទំនើបមានការករកើតជាបន្តបន្ទាប់ យើងក្រឡេកមក មើល​រោងកុន​នៅក្នុងស្រុកខ្មែរមុនឆ្នាំ1975វិញ ក៏មានសក្តានុពលខ្លាំងក្លាផងដែរ ដោយគិតត្រឹមមុនឆ្នាំ1975 ក្នុងរាជធានីភ្នំពេញមានរោងកុនប្រមាណជា30រោងកុន។ ចំនួននេះអាចចាត់ទុកថាជាចំនួនដ៏ច្រើនមួយ​នៅក្នុងតំបន់អាស៊ីនាសម័យនោះ។ ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានស្គាល់​ពីប្រវត្តិច្បាស់​នៃ​រោងកុន​ទាំងនោះ បុរសមួយរូបបានស្រាជ្រាវ និង ធ្វើការនិពន្ធ សៀវភៅមួយក្បាលឡើងដែលមានឈ្មោះថា ទីនេះរោងកុន។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ លោក រៀមចំរើន

…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ៧កើត ខែបឋមសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner