ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយលិខិតបង្គាប់ការក្នុងការសរសេរសៀវភៅ “ការងារកសាងសំណុំរឿងព្រហ្មទណ្ឌ”

ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការក្នុងការសរសេរសៀវភៅ ស្តីពីការកសាងសំណុំរឿងព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។

ក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំដល់សមាសភាពទាំងអស់ដែលមានឈ្មោះក្នុងលិខិតបង្គាប់ការ ត្រូវស្រាវជ្រាវ ប្រមូលឯកសារពាក់ព័ន្ធនានា ដែលទាក់ទងនឹងការកសាងសំណុំរឿងព្រហ្មទណ្ឌមកធ្វើការពិនិត្យ វិភាគ ដើម្បីធ្វើយ៉ាងណាឱ្យក្លាយទៅសៀវភៅគោល ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការងារជាក់ស្តែងនិងសម្រាប់ការបង្ហាត់បង្រៀន។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ សង្ឃឹមនិងជឿជាក់ថា សមាជិកទាំងអស់នឹងខិតខំបំពេញភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឱ្យថ្មីនេះចេញនូវវឌ្ឍនភាពនិងរូបរាង នាពេលខាងមុខដ៏ខ្លីនេះ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner