ខ្សែការពារ Hummels កាដូ៣ពិន្ទុឲ្យបារាំង នៅ Euro 2020

មាន់គកបារាំង ទទួលបាន៣ពិន្ទុ បន្ទាប់ពីកីឡាករខ្សែការពារ Mats Hummels បានធ្វើឲ្យចូលទីខ្លួនឯង ពីការប្រកួតបើកឆាកសន្សំពិន្ទុពូល F នៅ Euro 2020 ។
ខ្សែការពារក្លឹប Borussia Dortmund កីឡាករ Mats Hummels ត្រូវបានអ្នកចាត់ការទូទៅ លោក Joachim Loew កោះហៅចូលជម្រើសជាតិវិញ ក្រោយពេលខកខាន ចាប់តាំងពីឆ្នាំ២០១៩មក បានធ្វើឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯង នៅនៅនាទី២០ ធ្វើអោយក្រុមបារាំង យកឈ្នះអាល្លឺម៉ង់ ក្នុងលទ្ធផល១ទល់០ ។


គួរបញ្ជាក់ថា ការបរាជ័យនេះ នាំអោយអាល្លឺម៉ង់បន្តចាញ់បារាំងជាលើកទី១៥ ឈ្នះ១០ដងប៉ុណ្ណោះ ពីការជួបគ្នា៣២លើក ជាមួយព័រទុយហ្គាល់ ។


សូមបញ្ជាក់ថា សម្រាប់ពូល F នៅ UERO 2020នេះ ត្រូវបានគេចាត់ទុកជាពូលមរណៈ ដោយក្រុមអាល្លឺម៉ង់ ជាអតីតម្ចាស់ជើងឯក World Cup 2014 នៅប្រេស៊ីល ឯព័រទុយហ្គាល់ ជាម្ចាស់ជើងឯក Euro 2016 នៅបារាំង និងមាន់គកបារាំង ជាជើងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner