កម្ពុជាមាតុភូមិ ១៦ មិថុនា ២០២១

Video https://fb.watch/699EPmDByF/


មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង១៦.០៦.២០២១
CD រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន៧តោនទៅកាន់ប្រទេសជប៉ុនលើកទី១ និងលើកទី២មានចំនួន ៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ ខាងមុខ ហើយសង្ឃឹមថាផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា៕..ឃ្លីប៣នាទី៤០
LD3 មនុស្សជាង៣លាននាក់នៅកម្ពុជាបានទទួល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ប្រធានគណកម្មការចំពោះកិច្ចថ្លែងថា ល្បឿននៃការចាក់វ៉ាក់សាំង លឿនជាងការរំពឹងទុក ដែលអាចឈាន ទៅបញ្ចប់នៅត្រីមាសទី១ឆ្នាំក្រោយ៕.. ឃ្លីប៣នាទី៣៧
LD2 អភិបាលរាជធានីភ្នំពេញ បានដាក់ចេញផែនការ ស្តីពីវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ តាមបណ្តារោងចក្រ និងសហគ្រានៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ៕.. ឃ្លីប៣នាទី៣៨
LD1 គ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធ ស.ស.យ.ក និងគ្រូពេទ្យស្ម័គ្រចិត្តឯ.ឧ ហ៊ុន ម៉ានី បានទទួលការផ្តល់សេចក្តីទុកចិត្ត និងការឧទ្ទេសនាមបន្ថែម ដើម្បីចូលរួមចាក់វ៉ាក់សាំងជូនពលរដ្ឋនៅមូលដ្ឋានខេត្តកណ្តាល៕..ឃ្លីប..២នាទី១១
TG1 រដ្ឋបាលខេត្តព្រៃវែង ប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៦បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ៕..ឃ្លីប..១នាទី
LD ឯ.ឧ នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអភិរក្ស និងការពារសត្វត្មាតដោយបញ្ឈប់សកម្មភាពបរបាញ់ ឬការជួញដូរសត្វព្រៃ សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ៕..ឃ្លីប៥នាទី.០៧
LD4 សម្រស់ដ៏ត្រកាលនៃឆ្នេរសមុទ្រ និង ជីវិតក្រោមទឹកនៅស្រុកខ្មែរ៕..ឃ្លីប ២នាទី៥១
TG- កម្ពុជា ត្រៀមកម្លាំងអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕ ឃ្លីប៣នាទី៥៧
CD1    ពិធីប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែងអភិបាលស្រុកចំការលើ ក្រោមអធិបតីភាពឯកឧត្ដមអ៊ុនចាន់ដា គណះអភិបាលខេត្តខេត្តកំពង់ចាម៕…ឃ្លីប…

LD5 ក្រសួងធនធានទឹក៖ កម្ពុជាចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែមិថុនា, ទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី អាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ អាចនឹងមានខ្យល់ ផ្គរ រន្ទះគួបផ្សំនឹងរលកសមុទ្រមធ្យម ៕..ឃ្លីប.. ..១នាទី

ព័ត៌មានអន្តរជាតិពេលព្រឹក
១- លោក ចូ បៃដិន ត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្រោយធ្វើដំណើរទៅដល់ទីក្រុងហ្ស៊ឺណែវ ៕..អានផ្ទាល់..(បុត្រា+ទីណា)
២- សហភាពអឺរ៉ុបចង់ពន្លឿនការផលិតវ៉ាក់សាំង ក្រោយសម្រេចការចាក់វ៉ាក់សាំងដល់ប្រជាជនខ្លួនជាង៣០០លានដូសហើយ ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣- ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បងព្យាបាលជំងឺកូវីដ១៩ដោយឱសថរបស់ខ្លួន ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤- ហ្វីលីពីនរំពឹងថា វ៉ាក់សាំង AstraZeneca ចំនួន១៧លានដូសដែលផលិតនៅថៃនឹងមកដល់ក្នុងឆ្នាំនេះ ក្រោយមានការពន្យារពេលដឹកជញ្ជូន ៕..អានផ្ទាល់..(បុត្រា+ទីណា)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner