ក្រុមហ៊ុន AstraZeneca បរាជ័យក្នុងការសាកល្បងព្យាបាលជំងឺកូវីដ១៩ដោយឱសថរបស់ខ្លួន

អង់គ្លេស៖ ក្រុម​ហ៊ុន AstraZeneca (AZN.L) បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយនៅថ្ងៃអង្គារនេះ​ថា ឱសថ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ការ​​​បញ្ចូល​គ្នា​អង់ទីគ័រ​ពីរ​ប្រភេទ​មិន​បាន​ជោគជ័យ​តាម​គោល​បំណង​សំខាន់​របស់​ខ្លួន ​សម្រាប់​ការ​ព្យាបាល​​អ្នកជំងឺ​កូវីដ១៩​ឡើយ ។

ការ​ព្យាបាល​បាន​កំពុង​ធ្វើ​ឡើង​ដល់​ដំណាក់​កាល​ទី​៣ ឬ​ការ​សាក​ល្ប​ង​​ព្យាបាល​​ដំណាក់​កាល​ចុង​ក្រោយ​ ដើម្បី​វាយ​តម្លៃ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​ថ្នាំ ។ ក្រុម​ហ៊ុន AstraZeneca បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​ពេញ​វ័យ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង១ពាន់១២១​នាក់ដែល​បាន​ប៉ះ​ពាល់​ជា​មួយ​អ្នក​ឆ្លង​កូវីដ១៩​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​សាក​ល្បងក្នុង​ការ​​ព្យាបាល​នេះ​ដែរ ។

បើតាមសេចក្តី​ថ្លែង​ការណ៍ខាងលើនេះ ការ​ព្យាបាល​ថ្នាំ​​ដោយ​ AZD7442 បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​អាការ​រោគ​កំពុង​វិវត្ត​បាន​តែ​៣៣​ភាគរយ​ប៉ុណ្ណោះ​ ដែល​មិនទាន់ដល់​លទ្ធផល​ដែល​ចង់​បាន​ឡើយ ។ ទោះបី​ជា​យ៉ាង​ណា ក្រុម​ហ៊ុន​នៅ​តែ​បន្ត​សាក​ល្បង​ព្យាបាល​ទៀត​ ដើម្បី​វាយ​តម្លៃ​ថា​តើ​ថ្នាំ​​របស់​ខ្លួន​អាច​ការពារ​កូវីដ១៩ ឬ​ព្យាបាល​​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​បាន​អត់ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner