រដូវវស្សាមកដល់បណ្តើរៗហើយ ត្រូវដោះស្រាយមុនទឹកលិច ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីជំនាញចុះពិនិត្យ និងដាក់គ្រឿងចក្រកាយស្តារប្រទ្បាយមួយខ្សែ ដើម្បីរំដោះទឹកលិច ដក់អោយហូរបានឆាប់រហ័ស កុំអោយមានការជន់លិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាព់រដ្ឋ ស្ថិតនៅតំបន់ផ្នែកខាងក្រោយវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកអភិបាលខណ្ឌសូមឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ០៣ការពារ ០៣កុំ អោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការពារការរីករាលដាលជំងឺកូវីដ-១៩ ៕ ដោយ ៖ តុង សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner