ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ អញ្ជើញនំាយកអំណោយ និង សួរសុខទុក្ខ ថ្នាក់ដឹកនាំ និងជាអភិបាលខេត្តជំនាន់ទី១ នៃខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ជា សេឌី

     ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម អ៊ុ  រាត្រី អភិបាលខេត្តជំនាន់ទី១១ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ២០២១ បានអញ្ជើញសួរសុខទុក្ខ លោកអ៊ិត លឿ អតីតថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ (៧មករា១៩៨៨-៩១)  ។

 លោកអ៊ិត លឿ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រតិភូដែលឆ្លៀតពេលដ៏មមាញឹកពីការងារប្រចាំថ្ងៃ ពិសេសការទ្រោលសភាពការណ៍ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩  ការដោះស្រាយជីវភាពពលរដ្ឋនិងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់  ភូមិ ឃុំមានសុវត្ថិភាព   ហើយបញ្ជូនប្រតិភូនានានិងលើកនេះ បានមកសួរសុខទុក្ខលោក និងភរិយា ។

          នាឱកាសនោះប្រតិភូក៏បានផ្តល់អំណោយរួមមាន៖ .អង្ករ៥០គក្រ .ត្រីខ៣យួរ  ទឹកសុទ្ធ៥កេះ  ៤ទឹកស៊ីអ៊ីវ ទឹកត្រី ៦យួរ   មី៤កេះ ថវិកា ១លានរៀល។ ក្នុងនោះដែរឯកឧត្តមអភិបាលបានឧបត្ថមថវិការចំនួន៥០០ដុល្លាសរអា និងថវិការដ្ឋបាលស្រុកមង្គលបូរីចំនួន៥០ម៉ឺនរៀល ។

សូមបញ្ជាក់ថា នេះជាការសួរសុខទុក្ខលើកទី៤ បន្ទាប់ពីប្រតិភូមន្ទីរអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី  ,ប្រតិភូមន្ទីរហិរញ្ញវត្ថុខេត្ត, សាខាកាកបាទក្រហមកម្ពុជាខេត្ត ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner