គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ជ្រើស​រើសយក​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​.

​ភ្នំពេញ : គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​ជ្រើស​រើសយក​ឯកឧត្តម ប្រាជ្ញ ចន្ទ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុ​ក​ហុក ដែល​បាន​លាលែង​ពី​តួនាទី និង​តំណែង​ប្រធាន គ​.​ជ​.​ប​.​។ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​បេក្ខជន​ប្រធាន គ​.​ជ​.​ប​. រួចហើយ​បញ្ជូនមក​គណៈកម្មាធិកា​រអចិន្ត្រៃយ៍​រដ្ឋសភា។ក្រោយ​​ថ្ងៃទី​១៧​ខែមិថុនា​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹងធ្វើ​ការប្រជុំ​ដើម្បី​កំណត់​សម័យប្រជុំ​សភា បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​ប្រធាន​គ​.​ជ​.​ប​.​។

ឯកឧត្តម ប្រាជ្ញ ចន្ទ ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​.(រូបថតឯកសារ)

​ការសម្រេច​ជ្រើសរើស​ឯកឧត្តម ប្រាជ្ញ ចន្ទ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ទី​១៥ ខែមិថុនា បានអនុម័ត​យល់ព្រម​នូវ​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​. ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន​ពីររូប​គឺ​ឯកឧត្តម ប្រាជ្ញ ចន្ទ និង ឯ​ឧ​ត្ត​ម កា លាន ​បញ្ជូនទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​បេក្ខជន​ចំនួន​មួយរូប​ផ្ញើមក​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

​ឯក​ឧ​ត្ក​ម ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​មានប្រសាសន៍ប្រាប់ AMS នៅ​រសៀល​ថ្ងៃទី​១៦ ខែមិថុនា​នេះ​ថា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានទទួល​លិខិត​ឆ្លើយតប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​១៦ ខែមិថុនា​នេះ​គឺ​បានសម្រេច​ជ្រើសរើស​ឯកឧត្តម​ប្រាជ្ញ​ចន្ទ​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

អ្នកនាំពាក្យ​រដ្ឋសភា​បាន​បន្តថា​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានទទួល​លិខិត​ឆ្លើយតប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ តាមច្បាប់​ក្រោយ​ថ្ងៃទី​១៧​ខែមិថុនា​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រជុំ​រៀបចំ​របៀបវារៈ​ដាក់​បេក្ខជន​ឯកឧត្តម ប្រាជ្ញា ចន្ទ​ ទៅក្នុង​សម័យប្រជុំ​ពេញអង្គ​នៅក្នុង​រដ្ឋសភា​ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តី ទុកចិត្ត​។​

​ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​អភិបាលខេត្ត​បាត់ដំបង ខេត្ត​ត្បូងឃ្មុំ ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ចុងក្រោយ​ជា​តំណាងរាស្ត្រ​មណ្ឌល​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ។ ចំណែក​ឯកឧត្តម កា លាន មិនសូវមាន​អ្នក​ស្គាល់​លោក​ទេ​។​

​សូមជម្រាបថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ថ្ងៃទី​៤ ខែមិថុនា​កន្លង​ទៅបាន​អនុម័ត​យល់ព្រម​លើ​សំណើ លាឈប់​ពី​តួនាទី និង​តំណែង​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក និង​បានអនុម័ត​យល់ព្រម​នូវ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការកំណត់​បែបបទ​និង​នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន​ប្រធាន​គ​.​ជ​.​ប​. និង​ប្រគល់ ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ធ្វើ​សេចក្តីជូនដំណឹង​ជ្រើសរើស​បេក្ខជន​ជា​ប្រធាន​គ​.​ជ​.​ប ជំនួស​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក​។ ការអនុម័ត​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ធ្វើឡើង​បន្ទាប់ពី​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក បានដាក់​ពាក្យសុំ​លាលែង​ទៅ​រដ្ឋសភា​កាលពី​ថ្ងៃទី​១ ខែមិថុនា​ឆ្នាំ​២០២១៕ ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner