ខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៤នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តកំពតបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន២៤នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះ មានជាអ្នករស់នៅស្រុកឈូកម្នាក់, ស្រុកបន្ទាយមាសម្នាក់, ស្រុកអង្គរជ័យ៤នាក់,ស្រុកកំពង់ត្រាច១២នាក់, ខេត្តកណ្ដាលម្នាក់, រាជធានីភ្នំពេញម្នាក់ និងខេត្តតាកែវម្នាក់ និងកោះកុងម្នាក់ ។

ជាមួយគ្នានោះ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ គិតត្រឹមថ្ងៃទី១៦មិថុនាឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៩២៦នាក់ ក្នុងនោះបានជាសះស្បើយ២៨០នាក់ មានអ្នកស្លាប់៧នាក់ និងនៅសល់៦៣៦នាក់កំពុងសម្រាកព្យាបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner