ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅកំណាព្យ ពី ឯកឧត្តម ខៀវ ណាវី និងប្រជុំគណៈកម្មការរៀបចំបោះពុម្ពសៀវភៅ

ភ្នំពេញ ៖ សៀវភៅកំណាព្យ មានចំណងជើងថា“កម្រងផ្កា ហុងដាសេតសង់” ចំនួន ៤ ពាន់ច្បាប់ ដែលជាស្នាដៃស្រាវជ្រាវចងក្រង ដោយ ឯកឧត្តម ខៀវ ណាវី ទីប្រក្សាក្រសួងព័ត៌មាន និងជា អតីតអ្នកកាសែតកម្ពុជា ដែលទើបធ្វើការបោះពុម្ពហើយរួចរាល់ ត្រូវបានយកមកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នាទី ស្តីការក្រសួងព័ត៌មាន ។

តាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ ណាវី បានអោយដឹងថា សៀវភៅកំណាព្យនេះ ប្រជុំកំណាព្យ អ្នកទើបត្រូវបានសង្គ្រោះពីស្ថាននរក ដែលបានដកស្រង់ ចងក្រង ប្រមូលចេញ ពីកាសែតកម្ពុជា តាំងពីឆ្នាំ១៩៨៣ ដើម្បីទុកជាការរំឮកទៅដល់អនុស្សាវរីយ៏ កាលពីគ្រានោះ ផង ជាការរំឮកទៅដល់អ្នកកវីនិពន្ធជំនាន់ នោះផងដែរ។ កំណាព្យក្នុងសៀវភោនេះមាន ចំនួន ៩៧ កំណាព្យ មានលក្ខណ:ជាការអប់រំ ការ បំផុសអោយប្រជាជនចូលរួម បង្ករបង្កើន ផល និងការ ការពារប្រទេសក្នុងដំណាក់នោះ ។ ដូច្នេះ ការដែលរៀបចំចងក្រងបោះពុម្ព សៀវភៅ នេះឡើង ទុកជាអនុស្សាវរីយ៏ និង ការចងចាំរបស់បណ្តាយុទ្ធមិត្ត ក្នុងសមរភូមិសតិ អារម្មណ៏ ហើយជាការរំលឹកពី តឋភាព សង្គមតាំងពីសម័យនោះផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះ ឯកឧត្តម ខៀវ ណាវី ដែល បានប្រឹងប្រែង ស្រាវជ្រាវ ប្រមូល ចងក្រងនូវរាល់កំណាព្យ ទាំងនេះ រក្សាទុកមកដល់បច្ចុប្បន្ន ហើយនៅរក្សាទម្រង់សំណេរដើមដដែល។សៀវភៅកំណាព្យនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏ទុកជាការរំឮកដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួង ព័ត៌មាន ដែលទើបទទួលមរណភាព កាលពីពេលថ្មីៗមកនេះ ដែលរូប ឯកឧត្តម ក៏បានចូល និពន្ធ កំណាព្យកាលពីសម័យឆ្នាំ១៩៨៣ នោះដែរ មានចំណងជើងថា សម្លេងស្គរដី។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញ ដឹកនាំប្រជុំគណ:ការបោះពុម្ពសៀវភៅ ដើម្បីធ្វើការពិនិត្យជាចុងក្រោយ នូវសៀវភៅមាន ចំណងជើងថា “ក្រសួងព័ត៌មានក្នុងការប្រយុទ្ធជំងឺកូវីដ-១៩’’ ។

ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បែបប្រវត្តិសាស្រ្តនានាជាច្រើន ហើយក៏ជាអ្នកទទួលរៀបចំតាក់តែងសៀវភៅស្តីពីការប្រយុទ្ធ ជំងឺកូវីដ-១៩ របស់ក្រសួងព័ត៌មាន បានជម្រាបជូនថា សៀវភៅថ្មីនេះ គឺធ្វើឡើងក្នុងន័យ បង្ហាញពីសកម្មភាពការងាររបស់ ក្រសួងព័ត៌មាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញពីសកម្មភាព ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ ក៏ដូចជាការរួមគ្នាពី អគ្គនាយកដ្ឋានទាំង ៥ មន្រ្តីរាជការ ក្រសួងព័ត៌មាន ក្រុមការងារ App ក្រសួង សហភាពសហពន្ធ័យុវជនកម្ពុជា វិស័យព័ត៌មាន សមាគមនារី ក្រសួងព័ត៌មាន ព្រមទាំងបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ។

ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៏ថា សៀវភៅនេះ គឺទុកជា ឯកសារប្រវត្តិ សាស្ត្រថ្មីមួយរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាការចូលរួមរបស់ ក្រសួងព័ត៌មាន តាមរយះការផ្សាយព័ត៌មានពឹត ហើយរួមគ្នា ប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ ដែលមានក្រុមបំពុល តែងតែបំផុស ព័ត៌មាន ប្រឌិតរឿង នានាជា ច្រើន ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ចូលមកក្នុងប្រទេសកម្ពុជាពីដំបូង រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ សៀវភៅនេះដែរ ក៏បង្ហាញពីយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺ កូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ទោះបីក្រុមបំពុលសង្គមបាន បំផុសកុំអោយ ប្រជាជន ទៅចាក់ ហើយក្រោយមកទៀត បានចោទរដ្ឋាភិបាលថា មិនចាក់វ៉ាក់សាំង អោយ ប្រជាជន ដែលបញ្ហាទាំងអស់នេះ ត្រូវបានចងក្រងទុកក្នុងសៀវភៅនេះដែរ។ ទន្ទឹមនេះ ក៏ បានសិក្សាស្រាវជ្រាវពីការចំណាយថវិការបស់ រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង កូវីដ ការផ្តល់ ជាស្បៀងអាហារ និងថវិកា ដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារកូវីដ រួមទាំង ការចូលរួមជួយពីសប្បុរសជន និង មន្រ្តីរាជការ យ៉ាងច្រើន ។

បន្ទាប់មកឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបន្តដឹកនាំប្រជុំ គណៈកម្មការ បោះពុម្ពសៀវភៅ ដើម្បីធ្វើការពិភាក្សាគ្នាក្នុងការពន្លឿន ដំណើរការរៀបចំ ចងក្រងបោះពុម្ពះ សៀវភៅកម្ពុជា ២០២១ Cambodia 2O21 ដែលបានផ្តោតសំខាន់លើរូបភាព អ្នកអត្ថបទខ្លី ដើម្បីបង្ហាញរូបភាព ដែលមានភាពទាក់ទាញ ហើយខ្លឹមសារសំខាន់ផ្តោតលើទិដ្ឋភាពសំខាន់ ៗ នៅក្នុងប្រទេសកម្ពុជា បង្ហាញពីកិច្ចខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ប្រយុទ្ធ ប្រឆាំង ជំងឺកូវីដ- ១៩ ការពិនិត្យតាមច្រក ព្រំដែន ការចាក់វាក់សំាង ការកូវីដ១៩ ការពិនិត្យ ជនបរទេស រកមេរោគកូវីដ ការអនុញ្ញាត្ត អោយនាវាទេសចរណ៏ ខ្នាតអន្តរជាតិ Westerdam ដែលមានផ្ទុកអ្នកដំណើរ ប្រមាណជាង ១ ពាន់ ៤ នាក់ ដែល ប្រឈមនឹងគ្រោះកាច នៃជំងឺ កូវីដ-១៩ ចូលចតនៅ ក្រុងព្រះសីហនុ កាល ពី ខែកុម្ភះ ២០២០ កន្លងមកនេះ។ សៀវភៅ នេះ បោះពុម្ពជា លក្ខណះខាតតូច មាន គុណភាព ច្បាស់ល្អ មានជា ភាសាខ្មែរ និងបន្តបន្ទាប់ ជាភាសាអង់គ្លេស បារាំង និងភាសា ចិន ។

សម្រាប់សៀវភៅកម្ពុជាឆ្នាំ២០២១ នេះ ឬការសំលឹងមក ព្រះរាជាណាចក្រអឆ្ឆរិយ គ្រោងចំណាយថវិកា ធ្វើការបោះពុម្ព ដោយ ក្រសួងព័ត៌មាន រកបានពីការចូលរួមពីសប្បុរស ជន និងផ្នែកផ្សេង ដោយមិនចំណាយថវិ ការដ្ឋនោះទេ ។ ការបោះពុម្ពសៀវភៅនេះ ឡើងគឺ ដើម្បីបង្ហាញដល់មជ្ឍដ្ឋានជាតិ ពិសេសអន្តរជាតិ បានស្គាល់កាន់តែច្បាស់ពីកម្ពុជា ទាំង ទិដ្ឋភាពនយោបាយ វប្បធម៏ ទំនៀបទំលាប់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ជា ដើម៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner