លោក​ ​គីម​ ជុ​ង​អ៊ុន​ ​ថ្ងូរ​ថា​ ​កូរ៉េ​ខាងជើង​ខ្វះ​ស្បៀង​ព្រោះ​កូ​វី​ដ​១​៩​

លោក​ ​គីម​ ជុ​ង​អ៊ុន​ ​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េ​ខាងជើង​ ​នៅ​ថ្ងៃ​ទី​១​៦​ ​មិថុនា​ ​២​០​២​១​នេះ​ ​បាន​ ​អំពាវនាវ​ឱ្យ​មាន​វិធានការ​ណ៍​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​ស្បៀងអាហារ​ដែល​កំពុង​ជួប​បញ្ហា​បណ្តាលមកពី​ជំងឺឆ្លង​កូ​វី​ដ​-​១​៩​ ​នេះ​បើ​តាម​ការ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ KCN​A​ ​បាន​ឱ្យ​ដឹង​ថា​ ​ថ្មីៗ​នេះ​ ​លោក​ ​គីម​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ពលករ​កូរ៉េ​ ​ដែល​ជា​បក្ស​កំពុង​កាន់អំណាច​ ​ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព​លើ​គោល​នយោបាយ​សំខាន់​ៗ​និង​វិធានការ​មួយ​ចំនួន​ ​ដើម្បី​ដោះស្រាយបញ្ហា​សេដ្ឋកិច្ច​ ​ជាពិសេស​បញ្ហា​ស្រូវ​អង្ករ​ ​និង​ ​ស្បៀងអាហារ​។​

​យ៉ាងណាក៏ដោយ​ ​មេដឹកនាំ​វ័យ​៣​៧​ឆ្នាំ​ បាន​និយាយក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៥ មិថុនានោះដែរ​ថា​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​មាន​ភាព​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២​០​២​១​ ​ប៉ុន្តែ​ចំពោះ​បញ្ហា​ខ្វះខាត​ស្បៀង​នេះ​ ​លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​របស់​ខ្លួន​ខិតខំ​លើ​ផលិតផល​កសិកម្ម​ ​ដើម្បី​ស្រោចស្រង់​វិញ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner