ខេត្តក្រចេះ ជាទីដៅដ៏ទាក់ទាញទេសចរណ៍មួយក្នុងចំណោមខេត្តស្ថិតក្នុងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា

មកដល់ខេត្តក្រចេះភ្លាម ទេសចរពិតជានឹកឃើញដល់ទេសភាពដ៏ស្រស់ត្រកាលនៃធនធានធម្មជាតិដ៏មានសក្ដានុពល សំបូរបែបរួមមាន÷ សត្វផ្សោតទន្លេមេគង្គដ៏កម្រ ព្រៃលិចទឹក ក៏ដូចជាកោះតូចធំនានានៅផ្នែកខាងលើ( ក្នុងភូមិសាស្ត្រស្រុកសំបូរ ) អមដោយភាពចំណាស់ដែនដីអតីតរាជធានីសម្ភុបុរៈ និងសំណង់សម័យអាណានិគមបារាំងថែមទៀតផង។

ក្នុងនោះដែរម្ហូបអាហារដ៏មានឱជារសឆ្ងុយឆ្ងាញ់ និងពេញនិយមសម្រាប់ភ្ញៀវទេសចរប្រចាំខេត្តក្រចេះមានដូចជា÷ ក្រឡាន ណែមសាច់ត្រីស្លាត ក្រូចថ្លុងកោះទ្រង់ជាដើម។ ដោយមានភាពអំណោយផលបែបនេះហើយ មន្ទីរទេសចរណ៍ខេត្តបាន និងកំពុងរៀបចំបង្កើតឲ្យមានមុខម្ហូបពិសេសៗប្រចាំខេត្តដើម្បីបង្កើនភាពទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តរៀបចំឲ្យមានវិថីម្ហូបអាហារ។

តាមរយៈការគិតគូរនេះ មន្ទីទេសចរណ៍ ខេត្តសូមលើកយកមុខម្ហូបខ្លះៗមកបង្ហាញមានដូចជា÷ ញុំក្រូចថ្លុងកោះទ្រង់ សម្លល្វែ នុំបញ្ចុកទឹកត្រី ខ្ទប់និងក្រឡាន ដែលជាស្នាដៃសិស្សមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល ឡឺ ទន្លេ ក្នុងវគ្គបណ្តុះបណ្តាល ហូកា នៃកម្មវិធី អភិវឌ្ឍន៍ជំនាញខេត្តក្រចេះ ឆ្នាំ២០១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner