កម្ពុជា និងវៀតណាម ប្ដេជ្ញាសហការទប់ស្តាត់គ្រឿងញៀនតាមព្រំដែន

ការប្ដេជ្ញានោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាមួយលោក វ៉ូ ក្វាងមិញ ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជានៅថ្ងៃទី១៦មិថុនាឆ្នាំ២០២១។ ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សន្តិសុខ ការទូត រួមនឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩របស់ប្រទេសទាំងពីរកម្ពុជា-វៀតណាម។

លោកឯកអគ្គរដ្ឋទូតវៀតណាម វ៉ូ ក្វាងមិញ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ សហការ និងជួយសម្របសម្រួលដល់ឯកឧត្តមក្នុងអាណត្តិបំពេញការងារការទូតនៅកម្ពុជារយៈពេលជាង៣ឆ្នាំកន្លងមកនេះ ជាពិសេសលោកឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន ដែលបានផ្តល់កិច្ចសហការល្អលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននិងរួមចំណែកទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ លោកឯកអគ្គរដ្ឋទូត វ៉ូ ក្វាងមិញ បានស្នើឲ្យបន្តពង្រឹងចំណងការទូត និងបន្តសហការទប់ស្តាត់គ្រឿងញៀនតាមព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម។

នាយឧត្តមនីយ៍ កែ គឹមយ៉ាន បានវាយតម្លៃខ្ពស់ លើកិច្ចសហការរប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងយន្តការទ្វេភាគី ត្រីភាគី និងតំបន់ និងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមការិយាល័យBLO តាមដងទន្លេមេគង្គ និងការត្រួតពិនិត្យគ្រឿងញៀនតាមព្រំដែនប្រទេសទាំងពីរ ពិសេសជំនួយកសាងអគារ ក្នុងបរិវេណមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រនិងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ ដែលជាមណ្ឌលជាតិធំជាងគេសម្រាប់ផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកម្រិតធ្ងន់ និងអាចរម្លែកអ្នកជំងឺបានមួយចំនួនធំដើម្បីបន្ថយភាពចង្អៀតណែនមណ្ឌលព្យាបាល អ្នកញៀនគ្រឿងញៀនមណ្ឌលដ៏ទៃទៀត។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner