ជំនួបកំពូលអាមេរិក-រុស្ស៊ី បៃឌិន-ពូទីន ចាប់ផ្តើមហើយ

ជំនួបនេះបាននិងកំពុងធ្វើឡើងនៅស្វីស នាថ្ងៃពុធទី១៦ មិថុនា ២០២១នេះ ខណៈពិភពលោកកំពុងតាមដានយ៉ាងខ្លាំងចំពោះការជួបគ្នា រវាងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននេះ។

ជំនួបនៅខាងក្រៅ Villa La Grange នេះ បានកើតមានឡើងខណៈអាមេរិកនិងរុស្ស៊ីមានភាពតានតឹង និងប្រេះឆា លើទំនាក់ទំនង។

គេមិនរំពឹងថា នឹងមានលទ្ធផលធំៗអ្វីនឹងលេចចេញទេ ប៉ុន្តែសង្ឃឹមថា អាចនឹងមានការព្រមព្រៀងដោះស្រាយបញ្ហាខ្លះៗ មានទាំង បញ្ហាគ្រប់គ្រងអាវុធ ទណ្ឌកម្ម និងការគំរាមកំហែងបទឧក្រិដ្ឋអ៉ីនធឺណេត ជាដើម នេះបើតាមការចេញផ្សាយរបស់ RT៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner