ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៣ម៉ឺន៨ពាន់៦៧១នាក់ (Video Inside)

ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃទី១៦មិថុនានេះបានកើនឡើងចំនួន២០៩ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍កាលពីថ្ងៃអង្គារមានចំនួន៤៥១ករណី ចំណែកការឆ្លងក្នុងសហគមន៍នៅថ្ងៃពុធនេះ មានចំនួន៦៦០ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនឡើងដល់ ៣ម៉ឺន៨ពាន់៦៧១នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១នេះមានការឆ្លងសរុបទូទាំងប្រទេស ចំនួន៤ម៉ឺន១៥៧នាក់, ការស្លាប់សរុបមានចំនួន៣៦៨នាក់ក្រោយការស្លាប់ថ្មីចំនួន៧នាក់ក្នុងរយ:ពេល ២៤ម៉ោង កន្លងមកនេះ, ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន៣ម៉ឺន៤ពាន់៣២៥នាក់ក្រោយការព្យាបាលជា សះស្បើយចុងក្រោយនេះចំនួន៧៥៤នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner