ប្រជាពលរដ្ឋជាង៣លាន៧ម៉ឺននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស (Video Inside)

មនុស្សជាង៧ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងបង្កាកូវីដ១៩បន្ថែមទៀតក្នុងរយៈ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនដល់៣លាន៧ម៉ឺន៦ពាន់៧៧៥នាក់ហើយ។ កម្ពុជាបានដាក់គម្រោងការណ៍ចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់ ដែលរំពឹងថាកម្ពុជានឹងសម្រេចបាន រហូត ដល់ខែវិច្ឆិកា។

យោងតាមក្រសួងសុខាភិបាល ការចាក់លើពលរដ្ឋបានប្រមាណ៣០,៧៧ភាគរយនេះ គឺរួមមាន ការចាក់ដូសលើកទី២ បានចំនួន២លាន៥សែន៩ម៉ឺន១ពាន់១៤០នាក់ផងដែរ។ ការចាក់វ៉ាក់ដែលកំពុងសម្រុក បង្ហើយក្នុងរាជធានីភ្នំពេញ ការចាក់ទូទាំងខេត្តកណ្តាលនាពេលនេះ នឹងរំពឹងការចប់ក្នុងរង្វង់ពាក់កណ្តាលខែ កក្កដាមុននឹងបន្តទៅកាន់ខេត្តដទៃទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner