ខេត្តព្រៃវែង ឆ្លងថ្មី៥៦នាក់ (Video Inside)

ខេត្តព្រៃវែង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឡើងខ្ពស់ជាងពីម្សិលម៉ិញចំនួន ២៣នាក់ ។ កាលពីថ្ងៃអង្គារម្សិលម៉ិញខេត្តព្រៃវែងបានរក ឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣៣នាក់និងស្លាប់ម្នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងកូវីដ១៩ថ្មីទាំង ៥៦នាក់ នៅថ្ងៃនេះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ ដែលអ្នកឆ្លងទាំងនោះ គឺជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ក្នុង ក្រុងនិងស្រុកចំនួន១០ រួមមាន ក្រុងព្រៃវែងចំនួន ៤នាក់, ស្រុកពាមរក៍ ៨នាក់, ស្រុកពារាំង ៨នាក់, ស្រុកព្រះ សេ្តច ៨នាក់, ស្រុកកំពង់ត្របែក ៧នាក់, ស្រុកពាមជរ ៦នាក់, ស្រុកស្វាយអន្ទរ ៥នាក់, ស្រុកមេសាង ៥នាក់, ស្រុកកញ្ចៀច ម្នាក់, ស្រុកពោធិ៍រៀង ម្នាក់ និងឆ្លងលើពលរដ្ឋចំណូលថ្មីមកពីខេត្តកណ្តាលចំនួន៣នាក់ ។

ខេត្តព្រៃវែង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លង ជំងឺកូវីដ១៩សរុបចំនួន១ពាន់ ១២នាក់, ក្នុងនោះមានអ្នកជាសះស្បើយ ចំនួន៤៩១នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១១នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner